no-alternative title

តម្លៃ iPhone 15 Series នឹងកើនខ្ពស់ជាងការរំពឹងទុកដោយសារការប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 3nm របស់ TSMC

បច្ចេកវិទ្យាស្តង់ដាបន្ទះឈីបថ្មីទំហំ 3nm បាននឹងកំពុងចាប់ផ្តើមដំណើរការផលិតហើយ។ ក្នុងនោះមានក្រុមហ៊ុនផលិតឈីបដូចជា Samsung និង TSMC បានចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មបន្ទះឈីបដែលអភិវឌ្ឍន៍ជាមួយស្តង់ដារថ្មីនេះ។ បើតាមប្រភពព័ត៌មានបាននិយាយថា TSMC នឹងចាប់ផ្តើមការនាំចេញបន្ទះឈីបស្តង់ដារថ្មីទំហំ 3nm របស់ខ្លួនទៅកាន់ក្រុមហ៊ុន Apple ដើម្បីប្រើបំពាក់នៅលើ iPhone 15 Series ដែលចេញនៅឆ្នាំក្រោយនេះ(2023)។ ប្រភពបានបញ្ជាក់បន្ថែមថា បន្ទះឈីបស្តង់ដារថ្មីទំហំ 3nm នឹងផ្តល់នូវអនុភាពប្រើការខ្លាំងជាងមុន និងមានប្រសិទ្ធិភាពខ្ពស់ជាងមុន ហើយតម្លៃរបស់ឈីបថ្មីនេះ ក៏ថ្លៃជាងមុនផងដែរ។ បើតាមការបង្ហើបពី TSMC តម្លៃរបស់ឈីបទំហំ 3mm នឹងស្មើរពីរដងនៃតម្លៃរបស់ឈីបទំហំ 7nm។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះបន្ទះឈីប iPhone ជំនាន់ថ្មី A17 Bionic ដែលចេញនៅត្រីមាសទី 3 ឆ្នាំ 2023, Apple នឹងប្រើនូវស្តង់ដារថ្មីទំហំ 3nm  របស់ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនឈានមុខគេទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតបន្ទះឈីបស្មាតហ្វូនជាមួយការប្រើប្រាស់នូវប្រព័ន្ធ State-of-the art process node។ ទាំងក្រុមហ៊ុន TSMC និង Samsung ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមសង្វាក់ផលិតកម្មបន្ទះឈីបស្តង់ដារថ្មីទំហំ 2nm នៅឆ្នាំ 2025 និងខ្នាត 1nm នៅឆ្នាំ 2030។ បើតាមរបាយការណ៍ក្រុមហ៊ុន TSMC គ្រោងបង្កើនតម្លៃច្រើនជាង 2 ម៉ឺនដុល្លារសម្រាប់ឈីប 3nm/wafer ដែលកើនឡើងដល់ទៅ 60% ធៀបនឹងឈីបស្តង់ដារ 7nm ដែលមានតម្លៃ 1 ម៉ឺនដុល្លារ/wafer រីឯតម្លៃរបស់ឈីបខ្នាត 5nm មានតម្លៃខ្ទង់ 1 ម៉ឺន 6 ពាន់ដុល្លារ/wafer។

ផ្អែកទៅលើកត្តាតម្លៃរបស់ឈីបស្តង់ដារថ្មីទំហំ 3nm  នៅលើឈីប A17 Bionic ឆ្នាំក្រោយនេះ អាចនឹងធ្វើឲ្យតម្លៃទូរស័ព្ទ iPhone 15 Series ដែលចេញនៅឆ្នាំ 2023 ក៏នឹងមានការកើនឡើងខ្ពស់ជាងការរំពឹងទុកផងដែរ។ បើតាមប្រភពរបាយការណ៍ និងព័ត៌មានបែកធ្លាយជាច្រើនបាននិយាយថា Apple នឹងប្រើបន្ទះឈីបជំនាន់ថ្មី 3nm A17 Bionic តែនៅលើម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max/Ultra ប៉ុណ្ណោះ ដោយពីរម៉ូដែលផ្សេងទៀត គឺ iPhone 15 និង iPhone 15 Plus នឹងប្រើបន្ទះឈីប 4nm A16 Bionic ដែលប្រើនៅលើ iPhone 14 Pro និង iPhone 14 Pro Max បច្ចុប្បន្ន៕

  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន