no-alternative title

អេក្រង់របស់ Samsung Galaxy S23 Ultra ត្រូវគេទម្លាយថា នឹងមានកម្រិតពន្លឺ 2,200 nits

ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S23 Ultra គឺជាម៉ូដែលមួយ ដែលមនុស្សជាច្រើនចាត់ទុកថា គឺជាស្មាតហ្វូនដែលមានភាពលេចធ្លោបំផុត បើទោះបីជាការបែកធ្លាយកន្លងមកបានបង្ហាញតម្រុយថា ស្មាតហ្វូនថ្មីនេះ មិនសូវមានអ្វីផ្លាស់ប្តូរច្រើនពីស្មាតហ្វួន Galaxy S22 Ultra ម៉ូដែលមុនក៏ដោយ។ មកដល់ថ្ងៃនេះ គ្រប់គ្នាប្រាកដជាបានជ្រាបច្បាស់ហើយថា ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 និងមានការអាប់ដែតខ្លាំងទៅលើ CPU និង GPU នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ នៅលើគណនីមួយដែលមានឈ្មោះថា @RGcloudS បានធ្វើការទម្លាយចេញនូវព័ត៌មានអេក្រង់របស់ស្មាតហ្វូន Galaxy S23 Ultra នេះទៀតហើយ ដោយនៅក្នុងខ្លឹមមសារនេះបានសសេរថា ពន្លឺដែលប្រើនៅលើអេក្រង់ AMOLED នេះ អាចនឹងមានចន្លោះពី 2,100 ទៅ 2,200 nits+ និងមានកម្រិតឆ្លើយតប 960Hz។ មានការជឿជាក់ថា អេក្រង់ស្មាតហ្វូននេះ នឹងមាន PWM (Pulse Width Modulation) រហូតដល់ទៅ 2,000 Hz។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា អេក្រង់របស់ Galaxy S23 Ultra គឺអាចនឹងសន្សំសំចៃថ្មបាន 45% ធៀនទៅហ្នឹងជំនាន់មុនថែមទៀត។

សូមជំរាបផងដែរថា ថ្មីៗនេះ ក៏មានការទម្លាយចេញនូវកាមេរ៉ារបស់ស្មាតហ្វូនថ្នាក់ប្រណិតនេះផងដែរ។ បើតាមរបាយការណ៌ចុងក្រោយបំផុតនោះ គឺមានការបញ្ជាក់ថា Galaxy S23 Ultra នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលដែលមានទំហំធំដល់ទៅ 200-Megapixel និងមានគ្រាប់ទីពីរទំហំ 10-Megapixel 10x zoom ខណៈដែលគ្រាប់ទីបីមានទំហំ 12-Megapixel ultra-wide angle lens។ ហើយកន្លងក៏មានការទម្លាយរូបភាពដែលផ្តិតដោយ S23 Ultra ធៀបជាមួយនិង S22 Ultra ហើយនិង Pixel 7 Pro ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន