no-alternative title

OPPO Reno 9 Series បំពាក់អេក្រង់កោងរួមនឹងកាមេរ៉ាសែលហ្វីទំហំ 32MP RGBW-Autofocus

នៅថ្ងៃនេះក្រុមហ៊ុន OPPO បានប្រកាសចេញសែស្រឡាយស្មាតហ្វូន Reno ស៊េរីថ្មី គឺ Reno 9 Series នៅក្នុងប្រទេសចិន។ ស្មាតហ្វូន OPPO Reno 9 Series ដែលចូលខ្លួនមកស្នងដំណែងពី Reno 8 Series ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញរូបរាងឡើងថ្មី។ គ្រួសារ OPPO Reno 9 មានសមាជិកចំនួន 3 គឺមាន Reno 9, Reno 9 Pro និង Reno 9 Pro+។ បងប្អូន OPPO Reno 9  គឺមានទម្រង់នៃការឌីស្សាញរូបរាងប្រហាក់ប្រហែលគ្នា គ្រាន់តែគុណសម្បត្តិរាងខុសគ្នាបន្តិចទៅតាមម៉ូដែលនិមួយៗ។ ហើយក្នុងអត្ថបទនេះ ពិភពអេឡិចត្រូនិក សូមបង្ហាញជូននូវគុណសម្បត្តិរបស់ OPPO Reno 9 និង Reno 9 Pro ចំនែកម៉ូដែល OPPO Reno 9 Pro+ និងរៀបចំក្នុងអត្ថបទដាច់ដោយឡែកមួយទៀត។

OPPO Reno 9 និង Reno 9 Pro មានផ្ទៃខ្នងក្រោយពាសដោយកញ្ចក់ប្រភេទ Sandwich glass និង ស៊ុមជុំវិញជា Plastic។ ម៉ូដែលទាំងពីរនេះមានកម្រាស់ 7.19mm និងទំងន់ 174 ក្រាម។ OPPO Reno 9 និង Reno 9 Pro បានបំពាក់មកនូវបន្ទះអេក្រង់កោងប្រភេទ AMOLED Curved Display 120Hz កម្រិត FHD+ 2412x1080px ទំហំ 6.7 អ៊ីញ និងមានប្រជ្រុយលើថ្ងាសមួយគ្រាប់ដែលជាលែនកាមេរ៉ាសែលហ្វី។ បន្ទះអេក្រង់ស្មាតហ្វូនទាំងពីរនេះមានកម្រិតដង់ស៊ីតេភាពច្បាស់ 394ppi ជាមួយកម្រិតទឹកពណ៌ 10-bit និងកម្រិតពន្លឺ 950nits ព្រមទាំងស្រោបការពារឆ្កូតដោយសារធាតុកញ្ចក់ប្រភេទ Asahi Glass AGC DT-Star 2 ថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ OPPO Reno 9 បានបំពាក់មកនូវបន្ទះឈីប Qualcomm Snapdragon 778G SoC ខណៈ OPPO Reno 9 Pro បំពាក់នូវឈីប MediaTek Dimensity 8100-Max។ ហើយទាំងពីរម៉ូដែលមានភ្ជាប់ដោយបច្ចេកវិទ្យាឈីប  MariSilicon X NPU Image Processing ថែមទៀតផងដើម្បីពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាថតរូប។ Reno 9 និង Reno Pro មានបំពាក់មកនូវរ៉េម LPDDR5 ជាមួយម៉េមូរី UFS3.1 ព្រមទាំងដំណើរការដោយ Android 13 ជាមួយផ្ទៃមុខកម្មវិធី ColorOS13 ចេញពីប្រអប់តែម្តង។ ទាំងពីរម៉ូដែល គឺមានកាមេរ៉ាសែលហ្វីទំហំ 32MP RGBW គាំទ្រជាមួយមុខងារ Autofocus ដូចគ្នា។

មកលើប្រព័ន្ធកាមេរ៉ាក្រោយរបស់ OPPO Reno 9 និង Reon 9 Pro គឺមានលែនចំនួនពីរគ្រាប់ និងអំពូល LED Flash មួយគ្រាប់ដូចគ្នា គ្រាន់តែកាមេរ៉ារបស់ Reno 9 ប្រើនូវសែនស័រមេទំហំ 64MP និង  Monochrome ទំហំ 2MP។ រីនៅលើ OPPO Reno 9 Pro គឺប្រើសែនស័រមេទំហំ 50MP ស៊េរី IMX890 និង Ultrawide ទំហំ 8MP។ បន្ថែមពីនេះ OPPO Reno 9 និង Reno 9 Pro គឺអាចប្រើស៊ីមកាតបានពីរគាំទ្រសេវា 5G, មាន Wi-Fi 6, Bluetooth 5.3, GNSS, NFC, USB Type-C, ប្រព័ន្ធបន្សាបកំដៅម៉ាស៊ីន graphite cooling system និង Infrared Sensor ហើយនិងប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពលើផ្ទៃអេក្រង់ផងដែរ។ ម៉ូដែលទាំងពីរនេះមានថ្មទំហំ 4,500mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W ដូចគ្នា។

សម្រាប់តម្លៃវិញ OPPO Reno 9 មានតម្លៃចាប់ពីខ្ទង់ 2,499 យ័ន ឬប្រហែល $349 ឡើងទៅ និងមានជម្រើសបីម៉ូដែល (RAM/Memory) គឺ 8GB/256GB, 12GB/256GB និង 12GB/512GB។ ចំនែក OPPO Reno 9 Pro មានតម្លៃចាប់ពីខ្ទង់ 3,499 យ័ន ឬប្រហែល $489 ឡើងទៅជាមួយជម្រើសពីរម៉ូដែល គឺ 16GB/256GB និង 16GB/512GB។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះនឹងចាប់ផ្តើមចេញលក់នៅទីផ្សារប្រទេសចិននៅថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2022។ ដោយឡែកសម្រាប់ទីផ្សារផ្សេងក្រៅពីចិន OPPO មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន