no-alternative title

លេចលឺដំណឹងថា Samsung Galaxy Z Flip 5 មានអេក្រង់ខាងក្រោយធំជាងជំនាន់ Z Flip 4

Samsung Galaxy z Flip 4 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាសកលកាលអំឡុងខែសីហា ក្នុងឆ្នាំ 2022 នេះ។ ស្មាតហ្វូនអេក្រង់បត់ Clamshell ជំនាន់ចុងក្រោយចេញពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះមានការបង្កើនគុណភាពលើការឌីស្សាញរូបរាងកាន់តែមានភាពធន់រឹងមាំ និងបំពាក់បច្ចេកវិទ្យាប្រើប្រាស់កាន់តែទំនើបជាងជំនាន់ Z Flip 3។ ហើយទន្ទឹងនឹង Z Flip 4 កំពុងចរាចរណ៍លក់នៅលើទីផ្សារ ស្រាប់តែមានលេចលឺព័ត៌មានថ្មីនិយាយពីជំនាន់បន្ទាប់ដែលនឹងមកដល់នៅឆ្នាំ 2023 គឺ Galaxy Z Flip 5។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមដំណឹងលេចលឺក្នុងពេលថ្មីៗនេះបានបង្ហើបថា Samsung Galaxy Z Flip 5 នឹងមានការកែប្រែទម្រង់ឌីស្សាញថ្មីមួយចំនួនបន្ថែមពីលើជំនាន់ Z Flip 4 បច្ចុប្បន្ន ក្នុងនោះដូចជានឹងមានការបំពាក់អេក្រង់ខាងក្រោយ ឬ Cover-Display ធំជាងជំនាន់មុនជាដើម។ បើតាមការបញ្ជាក់ពីលោក Ross Young អ្នកវិភាគមកពីក្រុមហ៊ុន Display Supply Chain Consultant បានឲ្យដឹងថា អេក្រង់លើខ្នងខាងក្រោយ ឬ Cover-Display របស់ Galaxy Z Flip 5 នឹងមានទំហំធំឡើងដល់ 3 អ៊ីញ ធៀបនឹងទំហំ 1.9 អ៊ីញនៅលើ Z Flip 4 បច្ចុប្បន្ន។

ប្រសិនបើ Galaxy Z Flip ជំនាន់ថ្មីពិតជាបំពាក់អេក្រង់ខាងក្រោយទំហំធំដូចអ្វីដែលបានលេចលឺនេះមែន គឺនឹងធ្វើឲ្យស្មាតហ្វូនអេក្រង់ Clamshell របស់ Samsung កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងសម្រាប់អ្នកប្រើប្រាស់ ព្រោះថា អ្នកប្រើទទួលបានភាពរីករាយក្នុងការប្រើប្រាស់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូន Z Flip ជាមួយការបង្ហាញមាតិកាបានកាន់តែច្រើន និងកាន់តែធំច្បាស់ល្អសម្រាប់ការអានសារដំណឹង ក៏ដូចជាការប្រើប្រាស់មុខងារទូទៅប្រចាំថ្ងៃ។ ក្រៅតែពីដំណឹងពីការពង្រីកទំហំអេក្រង់ Cover Display ទៅ Galaxy Z Flip 5 ក៏នឹងមានការបង្កើនគុណភាពគន្លឹត្រចៀកបត់ថ្មីដើម្បីកាត់បន្ថយចន្លោះប្រហោងនៅពេលបត់ផងដែរ។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិផ្សេងៗទៀតរបស់ Samsung Galaxy Z Flip 5 មិនទាន់ត្រូវបានគេបង្ហើបចេញនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន