no-alternative title

តម្លៃរបស់ Infinix Zero 5G 2023 ត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍ហើយដោយមានតម្លៃខ្ទង់ $239 ប៉ុណ្ណោះ

ក្រុមហ៊ុនផលិតស្មាតហ្វូន Infinix បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Infinix Zero 5G 2023 ក្នុងទីផ្សារសកល ដោយស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាស្មាតហ្វូនដំបូងគេដែលបំពាក់ឈីប MediaTek Dimensity 1080។ ប៉ុន្តែ នៅថ្ងៃប្រកាសចេញនោះ Infinix មិនបានបញ្ជាក់ពីតម្លៃ ក៏ដូចជាថ្ងៃចេញលក់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះទេ ទើបតែមកប្រកាសចេញនៅថ្ងៃនេះដោយក្រុមហ៊ុន Infinix ប្រចាំនៅទីក្រុងហុងកុងផ្ទាល់តែម្តងដោយមានតម្លៃខ្ទង់ $239 ជាជម្រើសពណ៌ខ្មៅ ស និងទឹកក្រូច។

Infinix Zero 5G 2023 បានបំពាក់មកនូវបន្ទះអេក្រង់ IPS LCD ទំហំ 6.78 អ៊ីញជាមួយលែនទម្លុះថ្ងាសមួយគ្រាប់ និងគាំទ្រកម្រិតបង្ហាញ Full-HD+ 1080x2400px ជាមួយល្បឿន refresh rate 120Hz ហើយនិង touch sampling rate 240Hz។ ហើយនៅត្រង់លែនទំលុះថ្ងាសអេក្រង់នេះ មានភ្ជាប់ដោយសែនស័រកាមេរ៉ាទំហំ 16MP។ ស្មាតហ្វូនជំនាន់ថ្មីនេះមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ភ្ជាប់មកនូវសែនស័រមេទំហំ 50MP និងទំហំ 2MP ជា Macro ហើយនិង Depth Sensor អមជាមួយអំពូល Quad-LED Flash។ ចំពោះមុខងារសម្រាប់កំនត់ការថតចេញពីកម្មវិធីកាមេរ៉ាមានច្រើនដូចជា Super Night Mode, Night Filter, 960s slow-motion video shooting, Sky Remap editing, និងមួយចំនួនទៀតតម្រូវតាមការប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះកំលាំងម៉ាស៊ីនវិញ Infinix Zero 5G 2023 ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើឈីបស៊េរី MediaTek Dimensity 1080 ជំនួសឲ្យឈីប Dimensity 900 ដែលប្រើនៅលើជំនាន់មុន។ ស្មាតហ្វូនជំនាន់ថ្មីនេះមានរ៉េមទំហំ 8GB មានមុខងារបង្កើនទំហំរ៉េម RAM Extended បានទំហំ 5GB និងម៉េមូរីផ្ទុកក្នុងម៉ាស៊ីនទំហំ 256GB។ Infinix Zero 5G 2023 បានដំឡើងមកជាមួយប្រតិបត្តិការ Android 13 និងស្រោបដោយផ្ទៃមុខកម្មវិធី XOS12។ សម្រាប់ថ្មរបស់ Zero 5G 2023 គឺមានទំហំ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 33W Wired Fast Charging តាមរយះរន្ធចម្លង USB-C។ ហើយស្មាតហ្វូននេះក៏មានប្រព័ន្ធសែនស័រស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពស្ថិតនៅលើប៉ូតុងចាក់សោរលើស៊ុមខាងស្តាំដៃផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន