no-alternative title

ទំហំកាមេរ៉ា និងថ្មរបស់ស្មាតហ្វូន Xiaomi 13 Series ត្រួវគេបញ្ជាក់ច្បាស់ហើយ

បើតាមព័ត៌មាននោះ Xiaomi 13 Series នឹងត្រូវបានបង្ហាញវត្តមានជាផ្លូវការណ៌កាលពីម្សិលមិញហើយ ប៉ុន្តែដោយសារតែមានព្រឹត្តិការណ៌ដ៏អកុសលមួយ គឺអតីតមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Jiang Zemin បានទទួលមរណៈភាពនោះ បានតម្រូវអោយកម្មវិធីនានា ត្រូវលុបចោល ឬក៏ត្រូវពន្យាពេលទាំងអស់ភ្លាមតែម្តង។ សម្រាប់ព័ត៌មាននៃការប្រកាសចេញជាថ្មីរបស់ Xiaomi 13 lineup នេះ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខវិញ ប៉ុន្តែមិនច្បាស់ថា ពេលលណានោះទេ។ 

ក្រុមហ៊ុននេះត្រូវគេជឿថា អាចនឹងប្រកាសចេនូវស្មាតហ្វូន Xiaomi 13 និង13 Pro នៅដើមសប្តាហ៌ក្រោយ។ ខណៈដែលមានការពន្យាពេលបែបនេះ អ្នកទម្លាយមួយរូបដែលមានប្រភពពីប្រទេសចិនឈ្មោះថា Panda តាមរយៈ TechGoing បានចែករំលែកនូវព័ត៌មានថ្មីរបស់កាមេរ៉ា ហើយនិងថាមពលថ្ម ដែលនឹងមានបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 13 និង 13 Pro នេះហើយ។ នៅក្នុងការបែកធ្លាយ គឺបង្ហាញថា Xiaomi 13 និងមានកាមេរ៉ាទំហំ 54-megapixel Sony IMX800 sensor មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12-Megapixel OmniVision ultra-wide មានមុខងារ OIS និងគ្រាប់ទីបីមានទំហំ 10-Megapixel Samsung S5K3K1 telephoto អាចហ៊្សូមបាន 3.2x optical zoom និងមានមុខងារ OIS ដូចគ្នា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ Xiaomi 13 Pro ក៏នឹងប្រើប្រាស់កាមេរ៉ាគោលមានមុខងារ OIS ទំហំ 50-Megapixel Sony IMX989 1-អ៊ីង និងមានគ្រាប់ទីពីរទំហំ 50-Megapixel ultra-wide ហើយនិងគ្រាប់ទីបីទំហំ 50-Megapixel ហ៊្សូមបាន 3.2x optical zoom telephoto និងមានមុខងារ OIS ផងដែរ។ 

អ្នកទម្លាយរូបនេះបន្ថែមថា Xiaomi 13 នឹងមានថាមពលថ្មទំហំ 4,500mAh គាំទ្រសោយកម្លាំងសាក 67W rapid charging ខណៈដែល Xiaomi 13 Pro នឹងមានថ្មទំហំ 4,820mAh គាំទ្រដោយកម្លាំងសាក 120W fast charging ហើយស្មាតហ្វូនទាំងពីរក៏មានបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging និង 10W reverse wireless charging ដូចគ្នា។ នៅលើសា្មតហ្វូន Xiaomi 13 series ថែមទាំងមានបន្ទះឈីប Surge G1 ជួយពង្រឹងសមត្ថភាពសាកថ្មអោយបានរលូនថែមទៀតផង។ 

ប្រភពដដែលបន្តថា Xiaomi 13 មានអេក្រង់ទំហំ 6.3-អ៊ីងកម្រិត FHD+ ខណៈដែល Xiaomi 13 Pro មានអេក្រង់ទំហំ 6.73-អ៊ីងកម្រិត 2K។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូនទាំងពីរនេះ គឺមានទំហំ 32-Megapixel។ នៅលើ Xiaomi 13 Pro ក៏មានការប្រើប្រាស់ននូវ cyber-engine linear motor ដែលធ្លាប់ប្រើលើ Redmi K50 Gaming ផងដែរ នេះបើតាមការបញ្ជាក់ពីអ្នកទម្លាយនេះ។ សម្រាប់ម៉ួដែលពណ៌ខៀវរបស់ Xiaomi 13 គឺមាចនឹងមានខ្នងក្រោយផលិតពីស្បែក ហើយសម្រាប់ម៉ូដែលផ្សេងៗទៀត អាចជាកញ្ចក់ និងសេរ៉ាមិក។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន