no-alternative title

ទូរស័ព្ទ Nokia ចំនួន 5 ម៉ូដែលបន្ថែមទៀតដែលត្រូវដាក់ឲ្យធ្វើបច្ចុប្បន្នភាពឡើងទៅ Android 13

HMD Global ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាថំរបស់ហ្វាំងឡាំង និងបច្ចុប្បន្នជាក្រុមហ៊ុនដែលគ្រប់គ្រងលើម៉ាកផលិតផលស្មាតហ្វូន Nokia បានប្រកាសថ្មីៗស្តីពីការដាក់ឲ្យធ្វើបច្ចុប្បន្នប្រតិបត្តិការណ៍ Android 12 នៅលើផលិតផលស្មាតហ្វូនមួយចំនួនរបស់ Nokia ហើយក្នុងពេលនេះក្រុមហ៊ុននេះ ក៏បានប្រកាសពីការដាក់ឲ្យធ្វើបច្ចុប្បន្នឡើងជំនាន់បន្ថែមទៀត គឺឡើងដល់ Android 13 សម្រាប់ម៉ូដែលស្មាតហ្វូន Nokia ចំនួន 5 ម៉ូដែលផ្សេងទៀត។ ស្របពេលជាមួយគ្នានេះ Nokia Mobile ផ្ទាល់ក៏បានបញ្ជាក់ពីការដាក់ឲ្យស្មាតហ្វូនរបស់ខ្លួនម៉ូដែលមួយចំនួននឹងទទួលបានការធ្វើបច្ចុប្បន្នភាព Software ឡើងទៅ Android 13 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះវត្តមានស្មាតហ្វូនទាំង 5 ម៉ូដែល ដែលនឹងទទួលបានការធ្វើបច្ចុប្បន្នឡើងទៅ Android 13 រួមមាន Nokia XR20 5G, Nokia G50 5G, Nokia G11 Plus, Nokia X20 5G និង Nokia X10 5G។ យោងទៅលើការបញ្ជាក់ពី Nokia ផ្ទាល់បាននិយាយថា ស្មាតហ្វូនទាំង 5 ម៉ូដែលនេះ គឺត្រៀមទទួលបាន Android 13 ឆាប់ៗនេះ ហើយជាមួយគ្នានេះនៅលើបញ្ចី Android Enterprise របស់ Google ផ្ទាល់ ក៏បានបញ្ជាក់ដូចគ្នាជាមួយនឹង Nokia ផងដែរ។ ទោះជាយ៉ាងណាសម្រាប់ស្មាតហ្វូន Nokia ជំនាន់ថ្មីចុងក្រោយដូចជា Nokia X30 5G និង Nokia G60 5G មិនបានបង្ហាញនៅលើបញ្ចី AER របស់ Google ដែលមិនបង្ហាញពីការគាំទ្រជាមួយ Android 13 នោះទេ។

យ៉ាងណាមិញទាំង HMD Global និង Nokia Mobile មិនបានបញ្ជាក់ពីកាលបរិច្ឆេទក្នុងការដាក់ឲ្យស្មាតហ្វូនទាំង 5 ម៉ូដែលខាងលើទទួលបានការដំឡើងទៅកាន់ Android 13 នោះទេ ប៉ុន្តែមានការសន្និដ្ឋានថា ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ហ្វាំងឡង់នេះនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន