no-alternative title

OnePlus Monitors បំពាក់មុខងារ AMD Freesync Premium ល្បឿន 165Hz នឹងបង្ហាញខ្លួននៅថ្ងៃទី 12 ខែធ្នូ

ក្រុមហ៊ុន OnePlus នឹងប្រកាសចេញម៉ូនីទ័រស៊េរីថ្មីចំនួនពីរម៉ូដែលនៅទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 12 ខែធ្នូសប្តាហ៍ក្រោយនេះ។ ម៉ូនីទ័រស៊េរីថ្មីរបស់ OnePlus ត្រូវបានគេដឹងថាជាម៉ូដែល X27 ដែលមានអេក្រង់ទំហំ 27 អ៊ីញ និង E24 ដែលមានអេក្រង់ទំហំ 24 អ៊ីញ។ ហើយក្នុងថ្ងៃនេះដែរ OnePlus ផ្ទាល់ក៏បានបង្ហើបបង្ហាញចេញនូវគុណសម្បត្តិមួយចំនួនរបស់ Monitor ស៊េរីថ្មីទាំងពីរម៉ូដែលរបស់ខ្លួនផងដែរ ហើយគុណសម្បត្តិទាំងនេះអាចនឹងមាននៅលើទាំងពីរម៉ូដែលតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាម OnePlus បញ្ជាក់ថា ម៉ូនីទ័រស៊េរីថ្មីចុងក្រោយរបស់ខ្លួន គឺមានអេក្រង់កម្រិត 165Hz refresh rate ជាមួយល្បឿន response time 1ms ក៏ដូចគាំទ្រនូវបច្ចេកវិទ្យា AMD Freesync Premium ដែលផ្តល់ឲ្យការបង្ហាញរូបភាព-វីដេអូនៅលើផ្ទៃអេក្រង់ទទួលបានគុណភាពច្បាស់បំផុត និងជាមួយល្បឿនលឿនរហ័សដែលល្អបំផុតសម្រាប់ការលេងហ្គេម។បន្ថែមពីនេះ OnePlus ក៏បានបញ្ជាក់ទៀតថា សម្រាប់ម៉ូដែល OnePlus X27 គឺជាលំដាប់ផលិតផលកម្រិត Premium រីឯម៉ូដែល OnePlus E24 គឺស្ថិតក្នុងលំដាប់ផលិតផលថ្នាក់មធ្យម ឬ mid-range device។ OnePlus បានអះអាងថា ជាមួយម៉ូនីទ័រស៊េរីថ្មីទាំងពីរម៉ូដែលរបស់ខ្លួន គឺនឹងផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានប្រសិទ្ធិភាពការងារដ៏រលូន និងការលេងហ្គេមដ៏អស្ចារ្យបំផុត។ 

 

បើតាមរូបភាព teaser មួយសន្លឹករបស់ OnePlus បានបង្ហាញថា Monitor ស៊េរីថ្មីចុងក្រោយនេះ គឺមានការរចនាឡើងជាមួយគែមអេក្រង់តូចស្តើងជាមួយកម្រាស់ស្តើងកម្រិត Premium តែម្តង។ ចំពោះគុណសម្បត្តិលម្អិតបន្ថែមទៀតរបស់ Monitor ស៊េរីថ្មីទាំងពីរនេះ OnePlus នឹងបង្ហាញជូនឥតលាក់លៀមនៅក្នុងថ្ងៃព្រឹត្តិការណ៍ខាងមុខនេះ។ ជាមួយនឹងវត្តមានរបស់ម៉ូនីទ័រស៊េរីថ្មី OnePlus X27 និង E24 ក្រុមហ៊ុនមួយបូក (1+/OnePlus) ក៏នឹងមានការដាក់បង្ហាញចេញនូវស្មាតធីវីស៊េរីថ្មីម៉ូដែល OnePlus TV Y1S Pro 55-inch ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន