no-alternative title

BYD បាននាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីក្នុងត្រីមាសទី 3 ឆ្នាំ 2022 ខណៈ Tesla ស្ថិតនៅលេខរៀងបន្ទាប់

ការលក់រថយន្តអគ្គិសនីនៅលើទីផ្សារសលកលោកមានការកើនឡើង 71% ធៀបពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2022

នេះបើយោងទៅលើរបាយការណ៍ស្រាវជ្រាវផ្នែកទីផ្សាររថយន្តអគ្គិសនីសកលរបស់ក្រុមហ៊ុន Counterpoint (Global Passenger Electronic Vehicle Model Sales Tracker)។ បើតាមរបាយការណ៍បានបង្ហាញថា ប្រទេសចិនគឺបាននាំមុខគេក្នុងការលក់រថយន្តអគ្គិសនីក្នុងពិភពលោក បន្ទាបើមគឺអឺរ៉ុប ហើយនិងសហរដ្ឋអាមេរិក។ ក្នុងត្រីមាសទីបីឆ្នាំនេះ ការលក់រថយន្តអគ្គិសនីសរុបរបស់ប្រទេសចិនមានការកើនឡើងជាង 100% ដែលសរុបចំនួននៃការលក់ គឺបានចំនួន 1.7 លានគ្រឿង កើនពី 0.88 លានគ្រឿងដែលលក់បានកាលពីអំឡុងត្រីមាសទី 3 ក្នុងឆ្នាំ 2021។

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះរបស់ប្រទេចិនបានបន្តនាំមុខគេក្នុងការលក់នៅត្រីមាសទីបីឆ្នាំនេះ ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះបំផុតរបស់អាមេរិក គឺ Tesla ស្ថិតនៅលេខរៀងទី 2។ ការនាំចេញរថយន្តអគ្គិសនីរបស់ BYD នៅត្រីមាសទី 3 ក្នុងឆ្នាំ 2022 គឺមានចំនួន 537,000 គ្រឿងដែលកើនឡើងដល់ទៅ 197% YoY (ពីមួយឆ្នាំទៅមួយឆ្នាំ) ក្នុងនោះរថយន្ត 3 ម៉ូដែលរបស់ BYD ទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ គឺម៉ូដែល BYD Song, BYD Qin និង BYD Han ដោយទាំង 3 ម៉ូដែលនេះបានបង្កើនចំនួនលក់បានជាង 56% ក្នុងចំនួននៃការលក់សរុបរបស់ BYD។

ចំពោះការលក់របស់ Tesla របស់លោក Elon Musk វិញមានកំណើន 43% នៅត្រីមាសទី 3 ឆ្នាំនេះជាមួយចំនួននាំចេញសរុបបាន 343,000 គ្រឿង។ រថយន្ត Tesla មានកំណើនតម្រូវការកើនឡើងខ្លាំងនៅទីផ្សារអឺរ៉ុបក្នុងត្រីមាសទី 3 ឆ្នាំ 2022។ Tesla មានដំណើរការផលិតរលូននៅក្នុងរោងចក្រទីក្រុងប៊ែកឡាំងរបស់ខ្លួន ដែលបានជួយឲ្យការនាំចេញសម្រាប់ Tesla Model Ys នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងត្រីមាសនេះមានការកើនឡើងខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរបស់ Tesla បានធ្លាក់ចុះតិចជាងការរំពឹងទុក ដោយសារតែបញ្ហារាំងស្ទះផ្នែកដំណើរការដឹកជញ្ជូន។

 

ជាមួយគ្នាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងប្រទេសចិនដូចជា Wuling ក៏មានកំណើនក្នុងការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនផងដែរដោយការនាំចេញរបស់ក្រុមហ៊ុននេះមានកំណើន 31% YoY ឈរនៅលេខរៀងទី 3 ក្នុងទីផ្សារសកលបន្ទាប់ពី Tesla។ German Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីស្ថិតក្នុងបក្សសម័្ពន្ធរបស់ Volkswagen មានកំណើនការលក់រថយន្តអគ្គិសនី 28% YoY ឈរនៅលេខរៀងទី 4 ហើយរថយន្ត EV ដែលមានធ្វើទីផ្សារល្អខ្លាំង “Top Selling” របស់ German Auto គឺមានម៉ូដែល ID.4, ID.3 និង ID.6។

របាយការណ៍ Counterpoint បានបង្ហាញថា ទីផ្សារលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនក្នុងប្រទេសចិនមានកំណើនប្រចាំឆ្នាំ 79% YoY និងប្រចាំត្រីមាស 35% QoQ។ ហើយទោះបីជាការលក់ម៉ាកយីហោរថយន្តអគ្គិសនៅនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកបានងើបឡើងវិញជាបន្តបន្ទាប់ក៏ដោយ ក៏ទីផ្សារក្នុងតំបន់ទាំងពីរមិនបានជាប់ក្នុងបញ្ជីកំណើនប្រចាំឆ្នាំ YoY របស់ Counterpoint នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន