no-alternative title

គំនូសព្រាងស្មាតហ្វូនបត់បាន OPPO Find N2 Flip ត្រូវគេប្រទះឃើញនៅលើអនឡាញហើយ

នៅពេលនេះ បើយើងនិយាយពីវត្តមានរបស់ស្មាតហ្វូនដែលមានអេក្រង់បត់បាន Find N2 Flip ពីក្រមហ៊ុន OPPO ឃើញថា គឺកាន់តែកៀកហើយដោយសារតែមានការទម្លាយកាន់តែច្រើនឡើងៗហើយស្តីពីស្មាតហ្វូននេះ។

បើតាមដំណឹងនាពេលកន្លង មកគឺមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌ជាមួយនិង OPPO Find N2 នៅក្នុងព្រឹត្តិការណ៌ Inno Day 2022 ដែលនឹងប្រារព្ធឡើងនៅចុងខែនេះហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ថ្មីនៗនេះ ស្មាតហ្វូន Find N2 Flip គឺត្រូវបានគេប្រទះឃើញនៅក្នុងវីដេអូមួយ ដែលកាន់ដោយមនុស្សប្រុសម្នាក់ ហើយស្មាតហ្វូនអេក្រង់បត់ថ្មីនេះ គឺមានការប្រើប្រាស់សម្បកការពារថែមទៀតផង។ នៅថ្ងៃនេះវិញ គឺមានការបង្ហាញរូបភាព ស្មាតហ្វូននេះជាថ្មីទៀតហើយ ដោយម្តងនេះ គឺមានការបង្ហោះនៅលើ Weibo ដោយបញ្ជាក់ពីរូបភាពគំនូសព្រាងរបស់ស្មាត ហ្វូននេះបានយ៉ាងច្បាស់បំផុត។ Find B2 Flip ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ 6.8-អ៊ីង និងមានរន្ធ Punch Hole ដែលញាត់នូវកាមេរ៉ាទំហំ 32MP នៅខាងក្នុង។ សម្រាប់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានទំហំ 3.26-អ៊ីង។ 

និយាយពីកម្លាំងម៉ាស៊ីនវិញ Find N2 Flip គឺនឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9000+ និងមានថ្មទំហំ 4,300 mAh គាំទ្រដោយកម្លាំងាសាក 44W fast charging។ Find N2 Flip ត្រូវគេព្យាករណ៌ថា នឹងមានកាមេរ៉ា 50MP Sony IMX766 និងមួយគ្រាប់ទៀតទំហំ 8MP Sony IMX355 ultrawide។ បើតាមពាក្យចចាមអារ៉ាមនោះ គឺបាននិយាយថា ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននេះ ក៏នឹងមានការដាក់លក់នៅលើទីផ្សារក្រៅប្រទេសចិនផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន