មួយរយៈចុងក្រោយនេះ ជឿជាក់ថា គ្រប់គ្នាប្រាកដជាបានឃើញនូវព័ត៌មានជាច្រើនហើយ ដែលបាននិយាយកាលបរិច្ឆេទនៃការបង្ហាញចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ Flagship ថ្មីរបស់ក្រុមហ៊ុន Huawei ម៉ូដែល P70 Series។ យោងតាមអ្នកទម្លាយ @UncleMountains ដែលបានចែកចាយព័ត៌មានថ្មីនៅលើ Weibo បានបញ្ជាក់ថា ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Huawei គ្រោងនឹងទម្លាយនៅក្នុងខែនេះហើយ ស្របពេលដែលកាបែកធ្លាយដំបូងនៅថ្ងៃនេះ ក៏បានបង្ហើបអំពីការបញ្ចេញនូវស្មាតហ្វូននេះនៅក្នុងខែមេសានេះដូចគ្នា។
ការបែកធ្លាយខាងលើនេះ បានបន្តថា ក្រុមហ៊ុន Huawei អាចនឹងប្រកាសបង្ហាញនូវផលិតផលថ្មីចំនួន 11។ ក្នុងនោះមានដូចជា ស្មាតហ្វូន Huawei P70 series រួមនិងផលិតផលជាច្រើនទៀត ដូចជា កាសស្តាប់ notebooks ថេប្លេត រថយន្តឆ្លាតវៃ រួមជាមួយនិងបច្ចេកវិទ្យាឆ្លាតវៃប្រើប្រាស់នៅផ្ទះថែមទៀតផង។
ផលិតផលថ្មីដែលនឹងប្រកាសជាផ្លូវការនោះមានដូចជា៖ ស្មាតហ្វូន Huawei P70 Series, កុំព្យូទ័រ MateBook X Pro 2024, ស្មាតហ្វូនថ្មី Nova, កាសស្តាប់ឥតខ្សែ FreeLace Pro 2 wireless earbuds, ស្មាតវ៉ច Watch 4 Pro Space Exploration Edition smartwatch, ថេប្លេតថ្មី, រថយន្តឆ្លាតវៃ AITO M5 និងLuxeed S7, ផលិតផលបច្ចេកវិទ្យាឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ, Smart Screen S5 (ការអាប់ដេតចេញពី Vision 3 SE), ពណ៌ថ្មីនៃស្មាតវ៉ច Watch GT 4 smartwatch និង ផលិតផលថ្មីនៃ Smart Door Lock Plus។
ខណៈពេលដែលមានការជជែកទៅលើផលិតផលជាច្រើននោះ ក្រុមហ៊ុន Huawei នៅមិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទផ្លូវការរបស់វានៅឡើយទេ។ ជាមួយគ្នានេះ គេក៏នៅមិនទាន់ច្បាស់នោះទេ ដែលថា ក្រុមហ៊ុននេះ នឹងរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយ ឬការបង្ហាញនូវផលិតផលទាំងនេះ នៅក្នុងខែមេសានេះ ខណៈដែលការបែកធ្លាយកាលពីខែមុននេះបានអះអាងថា ក្រុមហ៊ុន Huawei នេះ អាចនឹងបង្ហាញនូវស្មាតហ្វូន P70 series នៅថ្ងៃទី 2 ខែមេសានេះផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញនូវ Smart Door Lock Plus ផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីសមាសភាគនៃការផលិតទៅលើផលិតផលថ្មីនេះនៅឡើយទេ៕