no-alternative title
no-alternative title
no-alternative title
no-alternative title

vivo X100 Ultra នឹងមានលក់ផ្តាច់មុខនៅលើទីផ្សារប្រទេសចិនតែមួយប៉ុណ្ណោះ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន vivo បានប្រកាសចេសចេញជាផ្លូវការនូវកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល vivo X100 Ultra នៅលើទីផ្សារប្រទេសចិន ដែលម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយេនេះធ្វើការពង្រឹងយ៉ាងខ្លាំងទាំងទៅលើប្រព័ន្ធកាមេរ៉ា និងផ្នែកមួយចំនួនទៀត។ កំពូលស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតមួយនេះ គឺមានការបំពាក់នូវសិនស័រកម្រិត 1-អ៊ីង និងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ា Sony LYT-900 និងមានអមដំណើរដោយគ្រាប់ទីពីរទំហំ 200MP ដែលជា Periscope ឡែន គាំទ្រដោយសិនស័រ 1/1.4  អ៊ីងISOCELL HP9។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី vivo X100 Ultra ត្រូវបានក្រុមហ៊ុននេះប្រកាសដាក់លក់ជាមួយតម្លៃចាប់ពី CNY6,499 ($900) ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីការដាក់លក់នៅលើទីផ្សារសកលនៅឡើយទេ គឺមានលក់ផ្តាច់មុខតែនៅក្នុងទីផ្សារប្រទេសចិនតែមួយប៉ុណ្ណោះ។ ថ្មីៗនេះមានការទម្លាយថា ក្រុមហ៊ុន vivo នឹងមិនបង្ហាញវត្តមានស្មាតហ្វូននេះ នៅលើទីផ្សារសកលនោះទេ។ សូមជំរាបថា កាលពីឆ្នាំ 2022 កន្លងទៅនេះ បន្ទាប់ពីការប្រកាសចេញនៅលើទីផ្សារប្រទេសចិនរួចរាល់ ក្រុមហ៊ុននេះក៏បានបង្ហាញវត្តមាន vivo X80 Pro នៅលើទីផ្សារសកលផងដែរ។ 

ជាមួយនិងការដាក់លក់ស្មាតហ្វូននេះ ក្រុមហ៊ុន vivo នឹងប្រកាសលក់ជាផ្លូវការនៅលើទីផ្សារប្រទេសចិន ចាប់ពីថ្ងៃទី 28 ខែឧសភាខាងមុខនេះហើយ។ ស្មាតហ្វូន X100 Ultra ថ្មីនេះ មានជម្រើសពណ៌ Titanium, White និង Grey ហើយនិងមានតម្លៃចាប់ពី CNY 6,499 ($898) សម្រាប់ទំហំ 12GB+256GB និងតម្លៃ CNY 7,999 ($1,105) សម្រាប់តម្លៃ 16GB+1TB។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន