no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi 15 Pro បានបង្ហាញវត្តមាននៅលើ HyperOS Source Code ដោយមានកូដសំគាល់ម៉ូដែលថា “Haotian”

ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៍ថា នឹងមានការដាក់បង្ហាញចេញស្មាតហ្វូនកំពូលជំនាន់ថ្មីក្នុងគ្រួសារ Xiaomi 15 និង 15 Pro ឆាប់ៗខាងមុខនេះ។ ដោយថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយចេញនៅលើទិន្នន័យ IMEI Database ជាមួយគុណសម្បត្តិមួយចំនួន។ បើតាមប្រភពបាននិយាយថា Xiaomi 15 នឹងមានលក់នៅលើទីផ្សារសកល លើកឡែងតែម៉ូដែល Xiaomi 15 Pro ប៉ុណ្ណោះដែលមានលក់ផ្តាច់មុននៅក្នុងទីផ្សារប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series នឹងមានតម្លៃថ្លៃជាងជំនាន់មុនរបស់ពួកវាបន្តិចផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយនៅកាលពីពេលថ្មីៗនេះបានឲ្យដឹងថា Xiaomi 15 Pro គឺមានលេខកូដសំគាល់ម៉ូដែលល 24101PNB7C។ យ៉ាងណាមិញ បើតាមការបង្ហាញនៅលើ Source Code នៃប្រតិបត្តិការណ៍៍ HyperOS 15 បានបង្ហាញកូដម៉ូដែលនៃស្មាតហ្វូនជំនាន់ថ្មីនេះថា “Haotian”។ ពាក្យថា Haotian គឺជាពាក្យដែលត្រូវបានគេប្រើក្នុងតួរអង្គនៃទេវកថាចិន។ ហើយនៅក្នុងភាសាចិន ហាវធៀន សំដៅលើ ហាវធាន សានឌី ដែលបកប្រែថា អធិរាជកំពូលមេឃ (浩天)។ អាទិទេពនេះ គឺជាព្រះដ៏សំខាន់នៅក្នុងសាសនាតាវ និងទេវកថាចិនបុរាណផ្សេងៗ ដែលតំណាងឱ្យព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគ្រប់គ្រងគ្រប់បាតុភូតមេឃ និងលំដាប់ឋានសួគ៌។

ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនកំពូលជំនាន់ថ្មី Xiaomi 15 series មិនទាន់មានការទម្លាយចេញច្រើននៅឡើយទេ។ ដោយគ្រាន់តែគេមានភាពជឿជាក់ថា Xiaomi 15 Series នឹងមានគុណសម្បត្តិកាន់តែល្អប្រសើរជាងជំនាន់ Xiaomi 14 ដែលបានប្រកាសចេញកាលពីឆ្នាំមុន។ Xiaomi 15 Pro ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅប្រទេសចិនក្នុងខែតុលា ឆ្នាំ 2024។

 

ស្របពេលដែលក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូន Qualcomm ក៏នឹងមានការដាក់បង្ហាញចេញនូវកំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 4 នៅក្នុងខែតុលាផងដែរ។ ហើយ Xiaomi តែងតែជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេដែលបានប្រើបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm នៅលើស្មាតហ្វូបកំពូលជំនាន់ថ្មីរបស់ខ្លួន។ ដូច្នេះ Xiaomi 15 series ក៏នឹងក្លាយជាត្រកូលស្មាតហ្វូនដំបូងគេដែលបំពាក់នូវ Snapdragon 8 Gen 4 ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន