no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 16 Pro Max នឹងក្លាយជាម៉ូដែលប្រណិតដំបូងគេរបស់ Apple ដែលបំពាក់អេក្រង់ OLED របស់ LG

នៅថ្ងៃនេះ យោងតាមរបាយការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូង បានអោយដឹងថា នៅពេលនេះ ក្រុមហ៊ុន LG Display ទទួលបានននូវការយល់ព្រមពីក្រុមហ៊ុន Apple នៅក្នុងការផ្គត់ផ្គង់នូវអេក្រង់ OLED display panels សម្រាប់ស្មាតហ្វូន iPhone 16 Pro Max ដែលជាស្មាតហ្វូនម៉ូដែល Top-End នៅក្នុងត្រកូលស្មាតហ្វូន iPhone 16 Pro Series។ ផ្អែកលើព័ត៌មាននេះ អាចនិយាយថាបានថា ឆ្នាំនេះ ក្រុមហ៊ុន LG Display បានយកឈ្នះក្រុមហ៊ុន Samsung Display ដើម្បីទទួលបាននូវការយល់ព្រមនេះហើយ។ រឿងនេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា បើទោះបីជាមានការអនុម័តទៅលើក្រុមហ៊ុន LG Display ក៏ក្រុមហ៊ុន Samsung Display នៅតែទទួលបាននូវការអនុម័តក្នុងការផ្គត់ផ្គង់អេក្រង់សម្រាប់ម៉ូដែលទាំងនេះដដែល។ ក្រុមហ៊ុនទាំងពីរនេះ គឺទទួលបាននូវការយល់ព្រមពីក្រុមហ៊ុន Apple ក្នុងការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhone 16 Pro Series ដូចគគ្នា។ បើមើលទៅលើចំនួននៃការផលិតទៅលើអេក្រង់ OLED របស់ក្រុមហ៊ុន LG Display គឺនៅមានចំនួនតិចជាងក្រុមហ៊ុន Samsung Display នៅឡើយទេ។

 

ក្រុមហ៊ុន LG Display និង Samsung Display ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ជាយូរមកហើយ បន្ទាប់ពីក្រុមហ៊ុនអាមេរិកាំងមួយនេះ បានធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវ OLED Panels សម្រាប់ស្មាតហ្វូន iPhone របស់ខ្លួន។ ជាមួយវត្តមានស្មាតហ្វូន iPhone 16 Series ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ទៀតខាងមុខនេះ គឺមានការអនុម័តពីអ្នកផ្គត់ផ្គង់ជាច្រើនទៅលើស្មាតហ្វូននេះចាប់ពីពេលនេះហើយ។

 

គួរបញ្ជាក់ថា ជាទូទៅក្រុមហ៊ុន Samsung Display តែងតែទទួលបាននូវការអនុម័តមុនគេ ប្រៀបធៀបជាមួយនិងក្រុមហ៊ុនជាច្រើនជាច្រើនទៀតទៅលើការផ្គត់ផ្គង់ដែលរួមមានក្រុមហ៊ុន LG Display និងក្រុមហ៊ុនមួយចំនួនទៀត។ ក្រុមហ៊ុន LG Display គឺមិនដែលបានយកឈ្នះទៅលើក្រុមហ៊ុន Samsung Display នូវការអនុម័តសម្រាប់ការផ្គត់ផ្គង់នោះទេ ប៉ុន្តែពេលនេះ គឺបានកើតឡើងហើយ។

 

ការទទួលបាននូវភាពជោគជ័យនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន LG Display ដែលស្ទើរតែបាត់បង់ឱកាសក្នុងការផ្កត់ផ្គង់អេក្រង់ panels នេះ ទៅកាន់ស្តុកដំបូងសម្រាប់ស្មាតហ្វូន iPhone។ គូរបញ្ជាក់ថា ក្រុមហ៊ុន LG Display ទទួលបាននូវការកម្មង់ជាច្រើនពីក្រុមហ៊ុន Apple នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ នឹងធ្វើផ្គត់ផ្គង់អេក្រង់ OLED Panels សម្រាប់ iPad Pro ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍