no-alternative title
no-alternative title
no-alternative title
no-alternative title

វត្តមានរបស់ Isuzu MU-X ស៊េរីឆ្នាំ 2025 នឹងធ្វើអោយទីផ្សាររថយន្ត Off-Road SUV កាន់តែមានការប្រជែងខ្លាំង

ក្រុមហ៊ុន Isuzu បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីម៉ូដែល MU-X ស៊េរី 2025 នៅក្នុងប្រទេសថៃ។ រថយន្តម៉ូដែលថ្មីនេះ មានមកជាមួយជម្រើសម៉ូដែលពិសេសហៅថា RS Variant ដែលមានការកែប្រែរចនាបថថ្មីមួយចំនួនខុសពីជំនាន់ទីពីរនៃ MU-X ដែលបានប្រកាសចេញកាលពីឆ្នាំ 2020។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយផ្ទៃខាងមុខរបស់ Isuzu MU-X ស៊េរីឆ្នាំ 2025 មានការឌីស្សាញជាមួយផ្ទាំងប៉ាណាមុខទំហំធំជាមួយផ្ទាំង bumper រឹងមាំ រំលេចជាមួយចង្កៀង LED រចនាបែបស្លីម និយាយជារួមទៅការឌីស្សាញផ្នែកខាងមុខរបស់ MU-X 2025 គឺមើលទៅពិតជាកាច និងមានអំនាចមែនទែន។ ចំនែកផ្នែកខាងក្រោយរំលេចជាមួយចង្កៀង LED ភ្លឺច្បាស់មានពីរពណ៌ គឺពណ៌ទឹកក្រូច និងពណ៌ក្រហមដិតច្បាស់រចនាបែបប្រណិត។

រថយន្ត SUV កៅអីបីជួររបស់ Isuzu មួយនេះ ប្រើប្រាស់យ៉ាន់កង់ប្រភេទ Aluminum Alloy ទំហំ 20-inch រចនាជាមួយពណ៌ខ្មៅ។ សម្រាប់ Powertrain របស់ Isuzu MU-X 2025 គឺមានពីរជម្រើស ក្នុងនោះមានជម្រើសម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត Turbocharged ចំនុះ 1.9-liter ដែលមានសមត្ថភាពផលិតកំលាំងបាន 148 សេះ (HP) និងជម្រើសប្រើម៉ាស៊ីនម៉ាស៊ូតទំហំ 3.0-Liter turbocharged អាចផលិតកំលាំងបាន 187 សេះ (HP)។ រថយន្តស៊េរីថ្មីនេះ ដំណើរការដោយប្រព័ន្ធប៉ុងមួយ (RWD) និងប៉ុងពីរ (AWD) ជាមួយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ (six-speed automatic transmission)។

មកលើប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរវិញ Isuzu MU-X 2025 មានបំពាក់នូវប្រព័ន្ធកាមេរ៉ាថ្មីជាមួយការគាំទ្រប្រព័ន្ធជំនួយការបើកបរ ADAS (Advance Driver Assistant System) ដែលមានមកជាមួយប្រព័ន្ធដូចជា lane keeping assist, traffic jam assist, adaptive cruise control, blind spot monitoring, និង rear-cross traffic brake ជាដើម។ បន្ថែមពីនេះ Isuzu MU-X 2025 នៅមានបំពាក់ប្រព័ន្ធកាមេរ៉ា 360 ដែលអាចតាមដានមើលមួយជុំរថយន្ត (surround view monitoring) នៅលើអេក្រងកម្សាន្តដែលមានទំហំ 9-inch ផងដែរ ហើយក៏អាចមើលផ្ទៃខាងក្រោមនៃរថយន្តនៅពេលធ្វើការបើកបរតាមផ្លូវ Off-road ថែមទៀតផង។

ជាមួយគ្នានេះនៅផ្នែកខាងក្នុងរបស់ Isuzu MU-X 2025 មានបំពាក់នូវអេក្រង់កម្សាន្តទំហំ 9-inch គាំទ្រមុខងារ AppleCar Play និង Android Auto រួមជាមួយនិងអេក្រង់សម្រាប់មើលព័ត៌មានរថយន្តទំហំ 7-inch semi-digital dash cluster ដូចគ្នានឹងម៉ូដែល D-Max ដែរ។ ក្នុងពេលនេះក្រុមហ៊ុន Isuzu ប្រចាំនៅព្រះរាជាណាចក្រថៃបានបើកទទួលការកក់មុខសម្រាប់រថយន្ត Isuzu MU-X 2025 ហើយការនាំចេញអាចនឹងត្រូវធ្វើឡើងនាពេលឆាប់ខាងមុខនេះ។

Isuzu MU-X 2025 មានតម្លៃខ្ទង់ប្រហែល $32,300 សម្រាប់ម៉ូដែល 4x2 ដែលប្រើម៉ាស៊ីនចំនុះ 1.9-Liter turbo-charged និងតម្លៃខ្ទង់ប្រហែល $47,987 សម្រាប់ម៉ូដែល 4x4 ឬ RS Variant ដែលបំពាក់ម៉ាស៊ីនធំចំនុះ 3.0-Liter turbo-charged។ Isuzu MU-X 2025 នឹងក្លាយជាដៃគូប្រជែទីផ្សារដ៏សំខាន់ជាមួយរថយន្ត SUV ដូចជា Ford Everest, Toyota Prado, Fortuner និង Mitsubishi Pajero Sport នៅក្នុងទីផ្សារប្រទេសថៃ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍