ថ្មីៗនេះ នៅលើបណ្តាញផ្សព្វផ្សាយធំៗជាច្រើន មានការលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនបត់បាន Galaxy Z Fold6 ដោយក្នុងនោះ មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួនដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់់ថ្មី Galaxy Z Fold6 នេះសារជាថ្មីថែមទៀតផង។
យោងតាមការបញ្ជាក់ខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនបត់បាន Samsung Galaxy Flip 6 ថ្មីនេះ មានអេក្រង់ទំហំ 6.7-អ៊ីងទំហំ 1080x2640 ជាប្រភេទបន្ទះអេក្រង់ Dynamic AMOLED 2X folding screen គាំទ្រជាមួយនឹងកម្រិតល្បឿន 120 Hz refresh rate។ សម្រាប់អេក្រង់ខាងក្រៅវញ គឺមានទំហំ 3.4-អ៊ីងទំហំ 720x748 ជាប្រភេទអេក្រង់ Super AMOLED cover display ហើយនិងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូនបត់បាន Samsung Galaxy Flip 6 នេះ ត្រូវបានគេរាយការណ៌ថា មានរ៉េមទំហំ 12GB ហើយនិងមានម៉េមូរីទំហំ 256GB ឬ 512GB ។
និយាយពីប្រព័ន្ធកាមេរ៉ាវិញ នៅលើស្មាតហ្វូនបត់បាន Samsung Galaxy Flip 6 ថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 50MP f/1.8 Aperture ដូចគ្នានិងកាមេរ៉ា ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S24 និង Galaxy Z Fold5 អញ្ចឹង។ សម្រាប់កាមេរ៉ា ultrawide នៅលើស្មាតហ្វូននេះគឺមានទំហំ 12MP។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 10MP។ សម្រាប់ការតភ្ជាប់វិញ នៅលើស្មាតហ្វូន Flip6 នេះ គឺមានការទ្រទ្រង់នូវ Wi-Fi 6E ហើយវក៏មាន 5G bands ចំនួន 14 ផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូនបត់បាន Samsung Galaxy Flip 6 ក៏ទ្រទ្រង់នូវ Bluetooth 5.3 និង USB 3.2 Gen 1 ថែមទៀតផង។
ស្មាតហ្វូនបត់បាន Samsung Galaxy Flip 6 មានវិមាត្រតួរខ្លួនទំហំ 165.1x71.9x6.9mm នៅពេលដែលបើក និងទម្ងន់ 187g។ ទំហំនេះ ហើយនិងទម្ងន់ គឺដូចទៅនឹងស្មាតហ្វុន Flip5 អញ្ចឹង។ ស្មាតហ្វូនបត់បាន Samsung Galaxy Flip 6 នេះមានថាមពលថ្មទំហំ 4,000mAh។ សម្រាប់តម្លៃស្មាតហ្វូនបត់បាន Samsung Galaxy Flip 6 Flip6 អាចនឹងមានតម្លៃថ្លៃជាងមុនដល់ទៅ $100។ ស្មាតហ្វូននេះ នឹងមានការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុនSamsung ដែលនឹងធ្វើនៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះ ជាមួយស្មាតហ្វូនបត់បាន Samsung Galaxy Fold6, Watch7 ហើយនិង Watch Ultra ផងដែរ៕