no-alternative title
no-alternative title
no-alternative title
no-alternative title

Reno 12 5G ត្រូវគេទម្លាយថា នឹងមានតម្លៃ 499.99 យូរ៉ូ ខណៈដែល Reno 12 Pro 5G គឺនឹងមានតម្លៃ 599.99 យូរ៉ូ

 

នៅថ្ងៃស្អែកនេះ ក្រុមហ៊ុន OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Reno 12 series នៅលើទីផ្សារហើយ។ ស្មាតហ្វូនថ្មីនេះ មាន 3 ម៉ូដែលរួមមានដូចជា Reno 12, Reno 12 Pro និង Reno 12 FS 5G។ យោងតាមការទម្លាយព័ត៌មានថ្មី SpillSomeBeans ថ្ងៃនេះ គឺមានការបង្ហាញចេញនៅតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Reno 12 និង Reno 12 Pro ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ Reno 12 5G ដែលមានទំហំ 12GB+512GB មានតម្លៃ 499.99 យូរ៉ូ និងមានពណ៌ Astro Silver និង Black Brown។ ចំពោះម៉ូដែល Reno 12 Pro 5G គឺមានតម្លៃ 599.99 យូរ៉ូ សម្រាប់ស្មាតហ្វូនដែកមានទំហំ 12GB+512GB។ ម៉ូដែលនេះមានពណ៌ Nebula Black និង Nebula Silver។ សូមជំរាបថា ស្មាតហ្វូន Reno 12 ម៉ូដែលស្តង់ដារ គឺមានអេក្រង់ទំហំ 6.8-អ៊ីង 3D curved AMOLED ល្បឿន 120Hz refresh rate និងមានកម្រិតពណ៌ 10-bit color depth ហើយនិមានការពារដោយកញ្ចក់ Corning Gorilla Glass protection ថែមទៀតផង។

 

ស្មាតហ្វូនម៉ូដែលស្តង់ដារនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 7300 Energy ដែលមានសមត្ថភាពខ្ពស់ជាងបន្ទះឈីប Dimensity 7300 ទាក់ទងនិងល្បឿន។ ជាមួយគ្នានេះក៍មានការភ្ជាប់នូវ LPD ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP Sony LYT600 មានមុខងារ OIS និងគ្រាប់ទីពីរ 8MP ultrawide lens ហើយនិងទីបី 2MP macro sensor។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 32MP។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh គាំទ្រដោយកម្លាំងសាក 80W SuperVOOC charging។ 

ក្រឡេកមកស្មាតហ្វូនម៉ូដែល Pro វិញ គឺមានការប្រើប្រាស់នូវបន្ទះឈីប ថាមពលថ្ម កម្លាំងសាក រួមជាមួយនិងកាមេរ៉ា ដូចគ្នាជាមួយនិង Reno 12 អញ្ចឹងដែរ ខុសគ្នាត្រង់កាមេរ៉ា telephoto គឺមានទំហំ  50MP ISOCELL JN5។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-អ៊ីង curved AMOLED panel គាំទ្រដោយកញ្ចក់ការពារ Gorilla Glass Victus 2។ សម្រាប់អ្វីៗផ្សេងទៀត គឺដូចគ្នាជាមួយនិង Reno 12 ទាំងអស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន