no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate X6 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី ដែលបង្ហាញខ្លួនឆាប់ៗនេះ ជាមួយនិងបន្ទះឈីបថ្មី Kirin 5G

នៅថ្ងៃនេះ មានអ្នកទម្លាយម្នាក់ បានបង្ហោះសារនៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិន ដោយបានបង្ហើបថា ស្មាតហ្វូនបត់បានរបស់ Huawei ស៊េរីថ្មីប្រើប្រាស់នូវបន្ទះឈីបថ្មី Kirin 5G នឹងមានការបង្ហាញខ្លួនឆាប់ៗនេះហើយ។ ស្មាតហ្វូននេះ ត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូន Huawei Mate X6។ សូមជំរាបថា ក្រៅពីស្មាតហ្វូនបត់បាន 3 បត់ ដែលមនុស្សជាច្រើនរង់ចាំនោះ យើងក៏អាច នឹងឃើញមាននូវវត្តមានរបស់ស្មាតហ្វូនបត់បាន Huawei មួយផ្សេងទៀតបង្ហាញខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងរឿងនេះ អ្នកទម្លាយ @DigitalChatStation ក៏បានចែកចាយនូវព័ត៌មានដែរថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Kirin 5G អាចនឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយស្មាតហ្វូននេះ គឺជា Mate X6។ ប៉ុន្តែព័ត៌មានខាងលើនេះ គឺនៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងប្រកាសចេញនូវបន្ទះឈីបថ្មីរបស់ស្មាតហ្វូននេះ ឬ ប្រើប្រាស់នូវបន្ទះឈីប 9010 ឬ 9000s ដដែលនោះទេ។ និយាយពីការតភ្ជាប់វិញ មុខងារ Satellite connectivity អាចនឹងក្លាយជាមុខងារដ៏សំខាន់របស់ស្មាតហ្វូននេះ។ 

 

ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Huawei អាចនឹងបង្ហាញនូវមុខងារ satellite កម្រិតខ្ពស់នៅលើស្មាតហ្វូនអេក្រង់បត់បាន Mate X6 ថ្មីនេះ ហើយស្មាតហ្វូននេះ ក៏នឹងមានប្រព័ន្ធស្កេនក្រយ៉ោដៃនៅចំហៀងផងដែរ។ ទាក់ទងនឹងរឿងនេះ អ្នកលេងនៅលើអ៊ីនធឺណិតមួយចំនួន ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ទៅលើដំណោះស្រាយទៅលើប្រព័ន្ធស្កែន ultrasonic នៅលើស្មាតហ្វូន Mate 70 ដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុននេះផងដែរ ប៉ុន្តែអ្នកទម្លាយនេះ មិនទាន់បញ្ជាក់អ្វីនៅឡើយទេ។ ស្មាតហ្វូនអេក្រងបត់បានម៉ូដែលថ្មី Huawei Mate X6 ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ។

 

បន្ថែមពីនេះ ស្មាតហ្វូនអេក្រងបត់បានម៉ូដែលថ្មី Huawei Mate X6 ថ្មីនេះ ក៏ត្រូវបានគេជឿជាក់ថា អាចនឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការថ្មី  HarmonyOS NEXT ផងដែរ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់អ្វីនៅឡើយទេ ខណៈដែលរឌីស្សាញរូបរាង និងការផ្លាស់ប្តូរផ្សេងទៀតនៅលើស្មាតហ្វូននេះក៏នៅមិនទាន់មានការទម្លាយចេញដូចគ្នា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន