no-alternative title
no-alternative title
no-alternative title

vivo V40 បំពាក់នូវបច្ចេកវិទ្យាសាក 80W ប៉ុន្តែមិនមានឆ្នាំងសាកនៅក្នុងប្រអប់នោះទេ ដោយអ្នកប្រើប្រាស់ត្រូវទិញថែមខាងក្រៅ!

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានសសេរថា ស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo នឹងមានការគាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន 80W Charging ប៉ុន្តែសម្រាប់ឆ្នាំងសាក គឺមិនមានភ្ជាប់មកជាមួយនៅក្នុងប្រអប់របស់ស្មាតហ្វូននេះទេ ដោយអ្នកប្រប្រាស់ត្រូវទិញបន្ថែមខាងក្រៅដោយខ្លួនឯង។ គួរបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុន Apple បានសម្រេចដកនូវឆ្នាំងសាកចេញពីប្រអប់របស់ស្មាតហ្វូននោះ ក្រុមហ៊ុន Samsung ក៏បានអនុវត្តតាមយុទ្ធសាស្រ្តនេះដែរ។ មកដល់ពេលនេះ ស្មាតហ្វូន flagship របស់ក្រុមហ៊ុន Samsung និងស្មាតហ្វូន Galaxy A series គឺមិនមានឆ្នាំងសាកនៅក្នុងប្រអប់ទៀតទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ចិន ក៏បានចាប់ផ្តើមស្ទាក់ស្ទើរក្នុងការសម្រេចចិត្តដើរតាមក្រុមហ៊ុន Apple ដោយបានសម្រេចដកឆ្នាំងសាកថ្មចេញដូចគ្នា។ គួរបញ្ជាក់ថា ជាធម្មតា ក្រុមហ៊ុនចិនទាំងនេះ គឺមានការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាសាកថ្មលឿន និងទាមទារនូវការប្រើប្រាស់នូវឆ្នាំងសាក ដែលមានកម្រិតសាកថ្មខ្ពស់ថែមទៀតផង។ សម្រាប់វត្តមានរបស់ស្មាតហ្វូន vivo V40 5G នេះ ត្រូវបានគេបញ្ជាក់ថា ក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W ផងដែរ ប៉ុន្តែស្មាតហ្វូននេះ នឹងមិនមានឆ្នាំងសាកថ្ម Adapter នៅក្នុងប្រអប់នោះទេ។

ស្មាតហ្វូន vivo V40 គឹមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន  vivo S19 នៅក្នុងប្រទេសចិន។ ស្មាតហ្វូនទាំងពីរនេះ មានបច្ចេកវិទ្យាសាកថ្មលឿន 80W ប៉ុន្តែសម្រាប់នៅក្នុងទីផ្សាររបស់ចិន គឺភាគច្រើនមានឆ្នាំងសាក ខណៈពេលដែលម៉ូឌែលសម្រាប់ទីផ្សារសកលគឺមិនមានឆ្នាំងសាក Adapter នោះទេ។ បន្ថែមពីនេះទៀតនោះ ម៉ូដែលសម្រាប់ទីផ្សារសកលនេះ ក៏មិនមានទំហំ 8GB+256GB ផងដែរ គឺមានតែទំហំ 12GB+512GB ប៉ុណ្ណោះ។ អ្វីដែលគួរអោយកត់សម្គាល់ថែមទៀតនោះ ម៉ូឌែល global version មានថាមពលថ្មតិចជាង 500mAh បើធៀបជាមួយនឹង version នៅក្នុងប្រទេសចិន។

ស្មាតហ្វូន vivo V40 5G នេះបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 3 ហើយវាមានរ៉េម LPDDR4X RAM និង UFS 2.2 storage។ ស្មាតហ្វូននេះ គឺមាន2 ទំហំគឺ 8GB+256GB និង 12GB+512GB។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  6.78-អ៊ីង ល្បឿន 120Hz AMOLED និងបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution (2800x1260)។ 

ស្មាតហ្វូនថ្មីនេះមាន 2 ពណ៌សម្រាប់ជ្រើសរើសនោះគឺ Stella Silver និង Nebula Purple។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយភ្លោះ ដោយមួយគ្រាប់មានទំហំ 50MP មាន f/1.9 និងមួយគ្រាប់ទៀតមានទំហំ 50MP f/2.0 ultra-wide-angle។ នៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ e-SIM និង USB 2.0 ផងងដែរ។ តាមការបញ្ជាក់របស់ TheTechOutlook នោះ គឺបានអោយដឹងថា ស្មាតហ្វូន vivo V40 5G ដែលមានទំហំ 8GB 256GB មានតម្លៃ 599 យូរ៉ូ នឹងមានដាក់លក់នៅលើទីផ្សារអ៊ឺរ៉ុបនៅក្នុងខែកក្កដាខាងមុខនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម