no-alternative title
no-alternative title
no-alternative title
no-alternative title

សហភាពអ៊ឹរ៉ុប គ្រោងនឹងប្តឹង Apple ពីបទបំពានទៅលើច្បាប់ទីផ្សារឌីជីថល

យោងតាមការបញ្ជាក់របស់សារព័ត៌មាន Financial Times បានអោយដឹងថា គណៈកម្មាធិកាអ៊ឺរ៉ុប មានគម្រោងក្នុងការចោទប្រកាន់ក្រុមហ៊ុន Apple ពីបទបំពានទៅលើច្បាប់ទីផ្សារឌីជីថល (Digital Markets Act) បន្ទាប់ពីក្រុមហ៊ុនផលិតស្មាតហ្វូន iPhone នេះ មិនបានគោរពតាមកាតព្វកិច្ចដែលអនុញ្ញាតអោយអ្នកអភិវឌ្ឍកម្មវិធី (App Developers) អាចផ្តល់នូវកម្មវិធីរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដោយមិនចាំបាច់ដាក់នៅក្នុង App Store។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ មានការបង្ហាញថា សហភាពអ៊ឺរ៉ុប កំពុងតែមានបញ្ហាជាមួយនឹងបច្ចេកវិទ្យា Apple's Core Technology Fee ប៉ុន្តែការចោទប្រកាន់ជាក់លាក់ជាមួយនឹងក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់នោះទេ។ ក្រុមហ៊ុន Apple អាចនឹងប្រឈមទៅនឹងការពិន័យដោយសារតែការមិនអនុលោមតាមច្បាប់ដល់ទៅ 5% នៃប្រាក់ចំណូលសរុបប្រចាំថ្ងៃទូទាំងពិភពលោក ដែលមានតម្លៃលើសពី 1 ពាន់លានដុល្លារផងដែរ។

 

របាយការណ៍ខាងលើនេះ បាននិយាយថា ការរកឃើញរបស់សហភាពអ៊ឹរ៉ុប គឺស្ថិតនៅក្នុងដំណាក់កាលបឋម ដូចនេះ ក្រុមហ៊ុន Apple នៅតែមានពេលវេលាក្នុងការផ្លាស់ប្តូរទៅលើ iOS របស់ខ្លួន មុនពេលដែលការចោទប្រកាន់នេះ ត្រូវចេញជាផ្លូវការដោយក្រុមនិយ័តករផ្នែកច្បាប់នោះ។ បើតាមការរបាយការណ៌ខាងលើនេះ បន្តថា សហភាពអ៊ឺរ៉ុប អាចនឹងមានការចោទប្រកាន់ទៅលើក្រុមហ៊ុន Apple នៅក្នុងពេលជាច្រើនសប្តាហ៍ខាងមុខ ហើយនិងមានប្រកាសដោយគណៈកម្មាធិកាអ៊ឺរ៉ុបថែមទៀតផង ។

 

ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរដ៏ធំមួយនៅលើ App Store, Apple Pay, Safari និងជាច្រើនទៀតនៅលើ iPhone នៅក្នុងសហភាពអ៊ឹរ៉ុបដែលជាផ្នែកមួយនៃការប្រកាសបង្ហាញវត្តមានរបស់ប្រព័ន្ធប្រតិបត្តិការ iOS 17.4 កាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុន Apple ពេលនេះ ក៏បានធ្វើការផ្លាស់ប្តូរទៅលើ marketplaces របស់ខ្លួនផងដែរ ប៉ុន្តែវាក៏នៅតែបន្តគិតថ្លៃទៅលើ Core Technology Fee ផងដែរ។ ក្រុមហ៊ុន Apple ក៏បានប្រកាសនូវ Default Web Browser Selection Screen ទៅលើកម្មវិធី Safari ដែលមិនអនុញ្ញាតអោយ Web Browsers ភាគីទី 3 ដែលអាចប្រើប្រាស់នូវ Web engines ជាជាងការប្រើប្រាស់នូវ WebKit Engine នៅលើ iPhone ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន