no-alternative title
no-alternative title
no-alternative title

កំពូលរថយន្ត Off-Road SUV ស៊េរីថ្មី BYD Fang Cheng Bao Bao 8 មានការឌីស្សាញផ្នែកខាងក្នុង ពិតជាមានភាពប្រណិត និងទូលាយល្អមែនទែន

កំពូលរថយន្តស៊េរីថ្មីរបស់ BYD ម៉ូដែល Fang Cheng Bao Bao 8 ត្រូវបានគេបង្ហាញពីការរៀបចំផ្នែកខាងក្នុង ខណៈពេលដែលការបង្ហាញរថយន្ត SUV ស៊េរីថ្មីនេះ កាន់តែខិតជិតដល់ថ្ងៃបង្ហាញវត្តមានចេញជាផ្លូវការណ៍នៅក្នុងប្រទេសចិន។ រថយន្តអគ្គិសនីកូនកាត់ប្រភេទ Off-road SUV ស៊េរីថ្មីនេះមានប្រវែង 5.2 ម៉ែត្រ ជាមួយកៅអីចំនួន 7។ BYD Fang Cheng Bao Bao 8 ត្រូវបានផលិតឡើងដោយឈរលើប្រព័ន្ធ DMO hybrid powertrain ដែលមានសមត្ថភាពអាចបង្កើតកំលាំងសរុបបានដល់ 939 សេះ។ BYD F.C.B.B 8 នឹងត្រូវបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងត្រីមាសទីបីឆ្នាំ2024 នេះ នៅទីផ្សារក្នុងស្រុក (ចិន)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នម៉ាកយីហោរថយន្ត off-road របស់ BYD មួយនេះ ទើបតែមានរថយន្តមួយម៉ូដែលប៉ុណ្ណោះដែលបានចេញលក់នៅក្នុងប្រទេសចិន គឺ Fang Cheng Bao Bao 5 បន្ទាប់ពីម៉ាកយីហោរថយន្តមួយនេះត្រូវបាន BYD ប្រកាសដាក់ដំណើរការកាលពីឆ្នាំ 2023។ គិតចាប់ពីថ្ងៃប្រកាសចេញលក់ផ្លូវការណ៍កាលពីខែវិចិ្ឆកាមកទល់នឹងពេលបច្ចុប្បន្ននេះ FCBB 5 ត្រូវបានក្រុមហ៊ុនលក់បានចំនួន 21,316 គ្រឿង។

បើតាមគម្រោងការណ៍ BYD នឹងធ្វើការប្រកាសចេញម៉ាករថយន្ត Fang Chen Bao Bao ស៊េរីថ្មីចំនួនពីរគ្រឿងក្នុងឆ្នាំ 2024 នេះ ដោយក្នុងនោះត្រូវបានគេដឹងថាជាម៉ូដែល Bao Bao 8 ដែលជាប្រភេទរថយន្ត PHEV-SUV និងម៉ូដែល Bao Bao 3 ដែលជាប្រភេទ Electric crossover។ ហើយនៅពេលនេះ BYD បានធ្វើការបង្ហាញចេញផ្លូវការណ៍ពីការរចនាផ្នែកខាងក្នុងរបស់ Bao Bao 8 នៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់។

តាមរូបភាពដែលបង្ហាញពីផ្នែកខាងក្នុងរបស់ Bao Bao 8 គឺមានការឌីស្សាញយកស្ទាយពីម៉ូដែល Bao Bao 5 ដែរ ហើយក៏ប្រហាក់ប្រហែលគ្នានឹងផ្នែកខាងក្នុងរបស់រថយន្ត Pickup Truck ស៊េរីថ្មី BYD Shark ដែលទើបបង្ហាញវត្តមានផ្លូវការណ៍ថ្មីៗនេះផងដែរ។

ដោយក្នុងនៅ គឺមានដូចជាអេក្រង់ធំចំនួនបី គឺអេក្រង់ខាងក្រោយដៃចង្កូត Digital Instrument  panel, អេក្រង់កម្សាន្តទំហំធំនៅកណ្តាល និងអេក្រង់នៅខាងមុខកៅអីអ្នករួមដំណើរដែលជាប្រភេទអេក្រង់ថាច់ស្រ្គីនដូចគ្នា។ ទោះជាយ៉ាងណាសម្រាប់ទំហំនៃអេក្រង់ទាំងបីផ្ទាំងក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនោះទេ។ ហើយបើតាមអេក្រង់ដែលបានបំពាក់នៅលើ Bao Bao 5 បច្ចុប្បន្ន គឺមានទំហំ 12.3-inch សម្រាប់អេក្រង់មុខអ្នករួមដំណើរ និងអេក្រង់កម្សាន្តកណ្តាលទំហំ 15.6-inch។

នៅផ្នែកកណ្តាលនៃរថយន្ត PHEV-SUV ស៊េរីថ្មីនេះក៏ឃើញមាននៅកន្លែងសាកភ្លើងស្មាតហ្វូនឥតប្រើខ្សែចំនួនពីរ រួមនឹងប្រអប់លេខជាប្រភេទ retractable gear selector ហើយក៏ឃើញមាននៅបណ្តុំប៉ូតុងសម្រាប់ប្រើមុខងារសំខាន់ៗមួយចំនួន និងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។ ចំនែកទ្វាររបស់ FCBB 8 ត្រូវបានរចនាឡើងថ្មីប្លែកជាមួយនឹងការរំលេចដោយសាច់ឈើប្រណិត។ Fang Cheng Bao Bao 8 នឹងផ្តល់ជូនជម្រើសកៅអីជួរទីពីរមាន 2 ប្រភេទ ដោយមួយជាប្រភេទកៅអីឯករាជ្យអាចធ្វើការកំនត់ផ្សេងដំណើរការដោយប្រព័ន្ធអគ្គិសនីជាមួយកន្លែងដាក់ដៃ (Armrest) និងប្រភេទទីពីរជាប្រភេទកៅអីដែលអាចកាច់បត់ឡើងសម្រាប់អង្គុយបានបីនាក់។

បន្ថែមពីនេះនៅកៅអីជួរទីពីរកៅមានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលអ្នកអង្គុយអាចធ្វើការកំនត់បានតាមតម្រូវការ រួមនឹងមានអេក្រង់កម្សាន្តចំនួនពីរភ្ជាប់នឹងក្បាលកៅអីខាងមុខថែមទៀតផង។ រីនៅកៅអីជួរទីបី គឺមានកៅអីចំនួនពីរបន្ថែមទៀត ដែលវាអាចនឹងមានជម្រើស 6 ឬ 7 កៅអី។ BYD Fang Cheng Bao Bao 8 គឺជាកំពូលរថយន្ត Off-road SUV ខ្នាតយក្សមួយដែលមានទំហំវិមាត្ររួម5,195mm x 1,994mm x 1,875mm និងចន្លោះរវាងកង់មុខទៅកង់ក្រោយ 2,920mm។ 

BYD FCBB 8 នឹងបំពាក់ម៉ាស៊ីនប្រភេទ Hybrid ទំហំ 2-Liter engine ដែលអាចផលិតកំលាំងបានដល់ 200kW ឬ 268 សេះ។ ប្រព័ន្ធម៉ាស៊ីន ICE របស់រថយន្តនេះ គឺដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលមានកំលាំង 200kW និង 300kW ដែលអាចផលិតកំលាំងសរុបបានដល់ 402 សេះ។ ហើយសរុបកំលាំងទាំងម៉ាស៊ីន 2.0-liter ជាមួយម៉ូទ័រអគ្គិសនីទាំងពីរ គឺអាចផលិតកំលាំងបានដល់ 939 សេះ។ BYD Fang Cheng Bao Bao 8 ត្រូវបានគេដឹងថា នឹងបង្ហាញវត្តមានលក់នៅទីផ្សារក្នុងប្រទេសចិននាត្រីមាសទីបីឆ្នាំនេះ ដោយងអាចមានតម្លៃចាប់ពីខ្ទង់ប្រហែល $68,900។ រថយន្តនេះ នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយម៉ូដែល Tank 700 Hi4-T និងម៉ូដែលថ្មី Tank 800 Hi4-T របស់ក្រុមហ៊ុន GWM ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម