no-alternative title
no-alternative title
no-alternative title

ដំណឹងថ្មីនិយាយថា iPhone 17 នឹងមានការឌីស្សាញឡើងជាមួយកម្រាស់ស្តើងជាងជំនាន់មុនៗ

Apple កំពុងរៀបចំគម្រោងក្នុងការផ្លាស់ប្តូរមករចនាផលិតផលជំនាន់ក្រោយៗរបស់ខ្លួនឲ្យមានកម្រាស់ស្តើងជាថ្មីឡើងវិញ នេះបើតាមការចេញផ្សាយនៅលើគណនីផ្សាយព័ត៌មានរបស់លោក Mark Gurman។ លោក Gurman បានបញ្ជាក់ថា ចាប់ពីជំនាន់ iPhone 17 Series រួមជាមួយម៉ាស៊ីន MacBook និង Apple Watch Series នឹងមានការកាត់បន្ថយកម្រាស់មកនៅស្តើងជាងជំនាន់បច្ចុប្បន្ន ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដំណឹងលេចលឺថ្មីនេះ កើតមានឡើងបន្ទាប់ពី Apple បានធ្វើការបង្ហាញចេញ iPad Pro Series ជំនាន់ថ្មីដែលមានការឌីស្សាញជាមួយកម្រាស់ដ៏ស្តើងបំផុត ប៉ុន្តែ បានរក្សាសមត្ថភាពប្រើការ និងថាមពលថ្មស្ថិតនៅដដែល ដោយពុំមានការកាត់បន្ថយនោះឡើយ។ ហើយការដែល Apple មានលទ្ធភាពអាចផលិត iPad Pro Series 2024 ឲ្យមានកម្រាស់ស្តើងទៅបាន ដោយសារតែសមត្ថភាពនៃបន្ទះឈីបជំនាន់ថ្មី M-Series ដែលបានប្រើនៅលើស្រឡាយផលិតផល iPad និង MacBook ជំនាន់ថ្មីចុងក្រោយ។

 

សម្រាប់ផលិតផលកុំព្យូទ័រ MacBook Series ជំនាន់មុនៗជាមួយកម្រាស់ស្តើងខ្លាំង គឺផ្តល់នូវសោភណ្ឌភាពក្នុងការប្រើប្រាស់ និងការទុកដាក់យកតាមខ្លួន ប៉ុន្តែ វាមានផលប៉ះពាល់ដ៏ប្រព័ន្ធដំណើរការរបស់ម៉ាស៊ីនផងដែរ ដូចជាការឆាប់ឡើងកម្តៅ បញ្ហាជាមួយបន្ទះក្តារចុច និងការដំណើរការនៃប្រព័ន្ធ CPU និង GPU ជាដើម។ ប៉ុន្តែបច្ចុប្បន្នទោះបីជា Apple អាចធ្វើការដោះស្រាយបញ្ហាទាំងអស់នេះជាមួយបន្ទះឈីប Silicon M-Series ផ្ទាល់ខ្លួន ប៉ុន្តែ បញ្ហាចម្បងផ្សេងទៀតសម្រាប់ការបន្ថយកម្រាស់សម្រាប់ iPhones, MacBook និង Apple Watch គឺការកាត់បន្ថយទំហំថ្មឲ្យតូចជាងមុន។ 

 

យ៉ាងណាមិញ មានការរំពឹងបញ្ហានេះ ក៏អាចនឹងត្រូវដោះស្រាយបាននៅពេលដែលការបង្ហាញវត្តមានបន្ទះឈីបជំនាន់ថ្មីដែលមានថាមពលខ្លាំង និងប្រើថាមពលថ្មតិច។ បញ្ហាអាយុកាលនៃការប្រើប្រាស់ថាមពលថ្មរបស់ស្មាតហ្វូន គឺជាក្តីកង្វល់ជាចម្បងរបស់អ្នកប្រើប្រាស់ ដែលក្រុមហ៊ុនផលិតត្រូវធ្វើការដោះស្រាយ។ បើផ្អែកលើកំណត់ត្រាដែលបានចេញផ្សាយដោយលោក Mark Gurman បានបង្ហាញថា ការផ្តោតអារម្មណ៍របស់ Apple លើឧបករណ៍ដែលមានកម្រាស់ស្តើងជាងពេលបច្ចុប្បន្ននេះ គឺប្រាកដជាអាចធ្វើទៅបាន។ 

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការត្រឡប់មករចនាផលិតផលិតឲ្យមានកម្រាស់ស្តើងសម្រាប់ iPhone 17, MacBook និង Apple Watch Series គឺនៅមានរយះពេលរាងយូរឆ្នាំ ដូច្នេះ គឺមានពេលសមល្មមសម្រាប់ Apple ក្នុងការកែតម្រូវដើម្បីធ្វើយ៉ាងណាមិនឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធដំណើរការ ក៏ដូចជាអាយុកាលនៃថ្ម។ បច្ចុប្បន្នក្រុមហ៊ុន Apple បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើការផលិត iPhone 16 Series ដែលត្រៀមបង្ហាញខ្លួនផ្លូវការណ៍នៅខែកញ្ញា ឆ្នាំ 2024 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម