no-alternative title
no-alternative title
no-alternative title
no-alternative title

CMF Phone 1 អេក្រង់ AMOLED ល្បឿន 120Hz បានបង្ហាញវត្តមានជាផ្លូវការ ជាមួយខ្នងក្រោយអាចប្តូរបាន!

ដូចការគ្រោងទុក នៅពេលនេះ CMF Phone 1 បានប្រកាសចេញជាផ្លូវការនៅលើទីផ្សារហើយ ដោយឈរឈ្មោះជាបុត្រសម្ព័ន្ធរបស់ Nothing។ សូមជំរាបថា មុនការបង្ហាញខ្លួន ស្មាតហ្វូននេះត្រូវបានសារព័ត៌មានធំៗធ្វើការចែកចាយនូវព័ត៌មានសំខាន់ៗជាច្រើនរួចមកហើយ។ ម៉ូដែលនេះ គឺជាស្មាតហ្វូនលំដាប់ថវិកាប៉ុន្តែមានការផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារថ្មីៗ និងលក្ខណៈពិសេសៗជាច្រើន។ ស្មាតហ្វូននេះមានខ្នងក្រោយអាចធ្វើការផ្លាស់ប្តូរបាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

CMF Phone 1 បង្ហាញវត្តមានជាមួយអេក្រង់ sAMOLED display ទំហំ 6.67-អ៊ីង ដែលមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។ បន្ទះអេក្រង់នេះ បង្ហាញចេញបានកម្រិត FHD+ resolution ល្បឿន 120Hz refresh rate មានកម្រិតពន្លឺ 2,000 nits peak brightness ហើយនិងមានមុខងារ HDR10+ ថែមទៀតផង។ 

សម្រាប់ចំណុចទាក់ទាញនៅលើស្មាតហ្វូននេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ា ដែលមានរាងជាង pill-shaped rស្ថិតនៅលើជ្រុងខាងឆ្វេងមានពណ៌ទឹកនប្រាក់។ នៅគែមខាងស្តាំនៃស្មាតហ្វូននេះមានប៊ូតុង power ខណៈដែលប៊ូតុងសម្លេងនៅគែមខាងឆ្វេង។ នៅគ្រប់ជ្រុងទាំង 4 ផ្នែកខាងក្រោយនៃស្មាតហ្វូននេះ គឺមានខ្ជៅអាចដោះបាន ដែលអនុញាតអោយអ្នកប្រើប្រាស់អាចធ្វើការប្តូរពណ៌បានជាមួយនិងជម្រើស Light Green, Blue និង Orange shades។ សម្រាប់ពណ៌ 2 ចុងក្រោយនេះ គឹឌីស្សាញពីស្បែក។ នៅលើស្មាតហ្វូននេះ CMF នេះប៊ូតុង circular dial នៅខាងក្រោមផ្នែកខាងស្តាំផងដែរ។ 

 

CMF Phone 1 ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7300 រ៉េម 6GB និង 8GB ហើយនិងមាន virtual RAM ផងដែរ។ ស្មាតហ្វូន 2 ទំហំនេះ គឺមានអង្គចងចាំទំហំ 128GB ដូចគ្នា។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូននេះ គឺមានទំហំ 5,000mAh និងមានកម្លាំងសាក 33W fast charging។ ស្មាតហ្វូននេះរត់នៅលើ Android 14 ផ្អែកជាមួយនិង Nothing OS 2.6។

 

CMF Phone 1 មានកាមេរ៉គោលទំហំ 50MP មានកាំទ្រនូវ f/1.8 aperture ខណៈដែលមួយគ្រាប់ទៀតគឺជាកាមេរ៉ា portrait lens។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 16MP។ ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ គឺអាចថតបានកម្រិត 4K ល្បឿន 30fps។ បន្ថែមពីនេះកាមេរ៉ានេះ ក៏នូវមានមុខងារ Ultra XDR ដែលអភិវឌ្ឍរួមគ្នាជាមួយនិង Google ជួយដល់ការផលិតរូបភាពបែប low-light environments ថែមទៀតផង។

CMF Phone 1 មានតម្លៃ Rs 15,999 និង Rs 17,999 សម្រាប់ទំហំ 6GB និង 8GB RAM ហើយនិងមានលក់ជាផ្លុវការនៅឥណ្ឌាចាប់ពីថ្ងៃទី 12 កក្កដានេះ។ សម្រាប់ទីផ្សារអាមេរិក គឺមានតម្លៃ $199 ខណៈដែលចក្រភពអង់គ្លេសនិងអឺរ៉ុបមានតម្លៃ £209 និង €239។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម