no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Crossover ជំនាន់ថ្មីចំនួន 3 មានភាពទាក់ទាញខ្លាំង ដែលអាចអោយលោកអ្នកពិចារណាជាវយកទៅប្រើប្រាស់បាន

រថយន្តប្រភេទ Crossover កំពុងតែពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារតែវាផ្តល់ឱ្យអ្នកប្រើប្រាស់នូវតម្លៃសមរម្យ ស៊ីប្រេងឥន្ធនៈទាប ផ្តល់បទពិសោធន៍បើកបរដ៏ល្អ មានមុខងារប្រើប្រាស់ទំនើបៗ ហើយរថយន្តមួយចំនួនទៀតក៏ផ្តល់ឱ្យអ្នកនូវភាពធំទូលាយដែលធ្វើឱ្យការបើកបរកាន់តែមានផាសុកភាពខ្ពស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈទីផ្សារដ៏ប្រកួតប្រជែងនៃរថយន្តប្រភេទ Crossover នេះបានធ្វើឱ្យរថយន្ត MG ZS, Chevrolet Tracker និង Mitsubishi Xpander Cross ក្លាយជាដៃគូរប្រជែងដ៏គួរឱ្យចាប់អារម្មណ៏ដោយផ្តល់នូវលក្ខណៈពិសេស និងសមត្ថភាពបើកបររៀងៗខ្លួនតាមរបៀបរបស់ពួកគេ។ ដូច្នេះ ចាំមើលថាតើពួកគេមានភាពខុសគ្នាបែបណា ហើយមួយណាដែលគួរជ្រើសរើសសម្រាប់អ្នកទិញ?

យីហោ MG ដែលមានកេរដំណែលដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសដែលមានបទពិសោធន៍ 100 ឆ្នាំ និងមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 14 ឆ្នាំបានឈានមុខគេជាមួយនឹងរថយន្តប្រភេទ Crossover ដ៏ពេញនិយមរបស់ខ្លួនគឺ MG ZS និងម៉ូដែលមួយចំនួនទៀតផ្សេងទៀតៗ។ ដូច្នេះ វាពិតជាអាចឃើញពីភាពកើនឡើងនៃចរាចរណ៍រថយន្ត MG ZS ជាច្រើននៅលើដងផ្លូវក្នុងស្រុកពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយចំនួនការលក់កើនឡើងជាបន្តបន្ទាប់នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃដ៏សមរម្យត្រឹមតែ $26,888 ប៉ុណ្ណោះ។ MG ZS ផ្តល់ថាមពលនៃការបើកបរគ្រប់គ្រាន់ពីម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ 4 ស៊ីឡាំង ជាមួយនឹងប្រអប់លេខអូតូ 8 វគ្គដែលចូលលេខបានល្អ។ 

រថយន្តនេះក៏បានរចនាមកជាមួយភាពធំទូលាយសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរដែលមានទំហំឃ្លុបក្រោយចំណុះ 448លីត្រ ដែលខ្នាតរថយន្តនេះគឺធំជាងប្រភេទរថយន្ត Crossover ផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា។

MG ZS ក៏បានរចនាផ្នែកខាងក្រៅដ៏ស៊ីវិល័យ និងភាពទំនើបដូចជា: ប្រព័ន្ធសោរឆ្លាតវៃ, មុខងារកាមេរ៉ា 360 ជាមួយសេនស័រជំនួយពេលថត, អេក្រង់កម្សាន្តទំហំ 10.1-អ៊ីញ ដែលអាចភ្ផាប់ជាមួយ Apple CarPlay និង Android Auto, កុងទ័រប្រភេទឌីជីថល, កៅអីអូតូអេឡិចត្រូនិច, កញ្ចក់ចំហៀងក្តោបអូតូ, មានវ៉ែនម៉ាស៊ីនត្រជាក់ខាងក្រោយ, ចង្កៀងមុខបើកអូតូស្វ័យប្រវត្តិជាមួយប្រភេទអំពូល LED និងមានដំបូលលើធំ Panoramic Sunroof ដែលធ្វើឱ្យ MG ZS កាន់តែទាក់ទាញ និងមានសុវត្ថិភាព។ រថយន្ត MG ZS ផ្តល់ការធានារយៈពេល 5 ឆ្នាំ ឬ 150,000Km។

ខណៈដែលក្រុមហ៊ុន Chevrolet ក៏បានបញ្ចេញម៉ូដែលប្រភេទ Crossover របស់ខ្លួនដែរគឺម៉ូឌែល Tracker ដែលផ្តល់ជូនលោកអ្នកទិញតម្លៃត្រឹមតែ $26,500។ រថយន្តនេះ បានភ្ជាប់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.0លីត្រ តួបូ ចំនួន 3 ស៊ីឡាំង នឹងមានប្រអប់លេខអូតូស្វ័យប្រវត្តិ 6 វគ្គ។ រថយន្ត Chevrolet Tracker បំពាក់ដោយឃ្លុបក្រោយទំហំស្តង់ដារចំណុះ 390 លីត្រ ផ្តល់តាមតម្រូវការរបស់អតិថិជនដែលចង់បានរថយន្តតូចល្មមសម្រាប់ការបើកបរ។

រថយន្តនេះ ក៏បានភ្ជាប់មកជាមួយនូវការរចនារូបរាងគួរឱ្យស្រឡាញ់ និងមានលក្ខណៈពិសេសដូចជា: ប្រព័ន្ធសោរឆ្លាតវៃ, កៅអីអេឡិចត្រូវនិចជាមួយនឹងការរចនាខាងក្នុងពណ៌ខ្មៅ, ចង្កូតអេឡិចត្រូនិច, ចង្កៀងមុខប្រភេទ LED, ប្រព័ន្ធហ្វ្រាំងដៃលើកឡើងចុះ, កាមេរ៉ាខាងក្រោយនិងសេនស័រជំនួយ, ដំបូលលើ Sunroof និងមានទំហំយ៉ាន់កង់ចំនួន 17-អ៊ីញ ដែលអនុញ្ញាតឱ្យលោកអ្នកអាចរីករាយជាមួយបទពិសោធន៍បើកបរមួយបែប។  

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Mitsubishi បានបានប្រកាសនូវម៉ូដែល Xpander Cross ដែលជាប្រភេទរថយន្ត Crossover និងមានតម្លៃត្រឹមតែ $31,900 ប៉ុណ្ណោះ ព្រមជាមួយការធានាគុណភាពរយៈពេល 3ឆ្នាំ ឬ 100,000Km។ រថយន្តនេះ បានភ្ជាប់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ ចំនួន 4 ស៊ីឡាំង និងមានប្រអប់លេខអូតូស្វ័យប្រវត្តិ 6 វគ្គ ដែលផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់ការបើកបរប្រកបដោយផាសុកភាព និងសន្សំសំចៃ។

 

រថយន្ត Mitsubishi Xpander Cross មានលក្ខណៈពិសេសផ្ទាល់ខ្លួនដើម្បីទាក់ទាញដល់អ្នកប្រើប្រាស់ ជាមួយនឹងមុខងារពិសេសៗដូចជា: ប្រព័ន្ធសោរឆ្លាតវៃ, កុងទ័រឌីជីថល, កាមេរ៉ាមើលក្រោយនិងសេនស័រ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធម៉ាស៊ីនត្រជាក់ខាងក្រោយ, ប្រព័ន្ធគ្របគ្រងអកាសធាតុ និងមុខងារផ្សេងទៀតដែលធ្វើឱ្យការបើកបរមានសុវត្ថិភាព និងទទួលបានបទពិសោធន៍ដ៏ល្អសម្រាប់ការបើកបរលើរថយន្តប្រភេទ Crossover នេះ។ 

សរុបមកសេចក្តីមក រថយន្តស៊េរីថ្មីទាំង 3 ដែលមានម៉ូដែល MG ZS, Chevrolet Tracker និង Mitsubishi Xpander Cross នេះ គឺរថយន្តដែលមានតម្លៃប្រហាក់ប្រហែលគ្នា និងជាប្រភេទ Crossover ដូចគ្នា ប៉ុន្តែមានលក្ខណៈពិសេសៗខុសប្លែកពីគ្នា និងខុសគ្នាទៅលើមុខងារប្រើប្រាស់មួយចំនួន។ លោកអ្នកអាចពិចារណា និងធ្វើការសម្រេចចិត្តជាវយកទៅប្រើប្រាស់បាន។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍