no-alternative title
no-alternative title
no-alternative title
no-alternative title

Apple នឹងនាំយកនូវកាមេរ៉ា 5x Telephoto បំពាក់នៅលើ iPhone 16 Pro

ស្មាតហ្វូនស៊េរីថ្មី iPhone 16 Pro របស់ក្រុមហ៊ុន Apple នឹងបំពាក់នូវកាមេរ៉ា  tetraprism periscope ជាមួយនឹងមុខងារ 5x optical zoom ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះនៅលើស្មាតហ្វូន e iPhone 15 Pro Max នាពេលកន្លងមក នេះបើតាមការបញ្ជាក់នៅលើរបាយការណ៍របស់ DigiTimes។ ជាមួយនិងការបញ្ជាក់ខាងលើនេះ ក្រុមហ៊ុនផលិត Lens របស់តៃវ៉ាន់ Largan Precision និង Genius Electronic Optical (GSEO) នឹងក្លាយជាអ្នកផ្គត់ផ្គង់ផ្តាច់មុខទៅលើកាមេរ៉ា  tetraprismនៅលើស្មាតហ្វូន iPhone 16 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ថ្មីៗនេះ មានប្រភពជាច្រើនដែលពាក់ព័ន្ធទៅនឹងរឿងនេះ ធ្លាប់បញ្ជាក់ថា ក្រុមហ៊ុន Largan និង GSEO ពេលនេះ ក៏បានបង្កើនទៅលើការផលិតសម្រាប់ការត្រៀមប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  iPhone 16 នេះ ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Largan គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់នូវ periscope lenses សម្រាប់ស្មាតហ្វូន iPhone 15 Pro Max ដែលចេញលក់នៅលើទីផ្សារ ហើយពេលនេះ មានការរំពឺងថា ក្រុមហ៊ុននេះ នឹងទទួលបាននូវការបញ្ជាទិញច្រើនជាងមុន។ 

 

តាមការបញ្ជាក់ពីលោក Adam Lin ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Largan បានអះអាងថា ការកើនឡើងទៅលើការលក់គឺឈានដល់ចំណុចខ្ពស់ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកានេះគឺស្របទៅនឹងពេលវេលានៃការប្រកាសបង្ហាញនូវស្មាតហ្វូន  iPhone 16 Pro។ សម្រាប់ក្រុមហ៊ុន GSEO ក៏ធ្វើការអភិវឌ្ឍទៅលើ periscope lenses ដែលការផលិតគឺចាប់ផ្តើមពីពាក់កណ្តាលខែកក្កដានេះជាមួយនឹងការធ្វើតេស្តជាច្រើនដំណាក់កាលផងដែរ។ 

ជាមួយយនិងកាមេរ៉ា tetraprism periscope lens ដែលមាននៅលើស្មាតហ្វូន  iPhone 15 Pro Max កន្លងមក មានការប្រើប្រាស់នូវមុខងារហ៊្សូមបាន 5x optical zoom និង  25x digital zoom ដែលមានការពង្រឹងសមត្ថភាពខ្លាំងជាងម៉ូឌែលជំនាន់មុននេះ។ បន្ថែមពីនេះទៀតនោះ កាមេរ៉ា  periscope lens នេះ ក៏នឹងមានការពង្រឹងទៅលើមុខងារ image stabilization និងការថតនៅពេលដែលមានពន្លឺទាបថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន