no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់រថយន្ត Ford នៅទីផ្សារសហរដ្ឋអាមេរិកក្នុងត្រីមាសទី 2 កន្លងទៅនេះ មានការកើនឡើងជាងគូរប្រជែង

ក្រុមហ៊ុន Ford Motor Company ត្រូវបានគេមើលឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់ការលក់រថយន្តនៅទីផ្សារសហរដ្ឋអាមេរិកក្នុងត្រីមាសទីពីរ ឆ្នាំ 2024 នេះ។ ចំពោះប្រភេទរថយន្តដែលការលក់កើនឡើងមានដូចជារថយន្តប្រភេទ Pickup Trucks, Vans, Hybrids,និង Electric។ ចំនែករថយន្ត F-Series របស់ Ford នៅតែជាប្រភេទរថយន្ត Pickup Truck ដែលលក់ដាច់បំផុតនៅអាមេរិក ដោយមានទីផ្សារលក់ល្អប្រសើរជាងគូប្រជែងដូចជា Silverado និង RAM ជាដើម។ ចំនែករថយន្តកូនកាត់ម៉ាក Maverick និង Maverick Hybrid របស់ Ford ក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់ឆមាសទីមួយនៃឆ្នាំនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងរបាយការណ៍បង្ហាញថា ការលក់រថយន្តកូនកាត់ ឬ Hybrid របស់ Ford បានកើនឡើង 56% ដែលជាកំណត់ត្រាថ្មីប្រចាំត្រីមាសជាចំនួនលក់សរុប 53,822 គ្រឿង។ សម្រាប់ Ford Maverick Hybrid បាននាំមុខការលក់ដោយលក់បាន 40,420 គ្រឿងក្នុងឆមាសទីមួយនៃឆ្នាំនេះ។ គួរកត់សម្គាល់ថា មានប្រហែល 60% នៃអ្នកទិញម៉ូដែល Ford Maverick Hybrid ដែលបានប្តូរមកពីការប្រើម៉ាកផ្សេង។ ដោយឡែកសម្រាប់ Ford F-150 Hybrid លក់បានចំនួន 33,674 គ្រឿងគិតត្រឹមខែមិថុនា ដែលការលក់កើនឡើង 38%។ 

 

សម្រាប់ការលក់រថយន្តអគ្គិសនី (EV) របស់ Ford បានកើនឡើង 61% នៅត្រីមាសទីពីរដោយលក់បានចំនួន 23,957 គ្រឿង។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ការលក់រថយន្តអគ្គិសនីរបស់ Ford សរុបបានឈានដល់ 44,180 គ្រឿង។ បច្ចុប្បន្ន Ford Mustang Mach-E និង F-150 Lightning កំពុងទាក់ទាញអតិថិជនថ្មីមកកាន់ក្រុមហ៊ុន Ford  ក្នុងនោះមាន 62% នៃអ្នកទិញ F-150 Lightning និង 54% នៃអ្នកទិញ Mustang Mach-E គឺជាអតិថិជនថ្មី។

 

ការលក់ Ford Mustang Mach-E មានការកើនឡើង 46% នៅត្រីមាសទីពីរឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន និងកើន 58% ក្នុងការលក់ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំនែក Ford F-150 Lightning នៅតែជាឡានអគ្គិសនីលក់ដាច់បំផុតក្នុងសហរដ្ឋអាមេរិក ដោយលក់បានចំនួន 15,645 គ្រឿងគិតត្រឹមខែមិថុនា។

 

សម្រាប់ម៉ូដែល Ford Transit បន្តគ្រប់គ្រងក្នុងនាមជារថយន្តដែលលក់ដាច់បំផុតនៅអាមេរិក ដោយលក់បានចំនួន 82,164 គ្រឿងនៅឆមាសដំបូងឆ្នាំនេះ ការលក់កើនឡើង 28% ដែលចំនួននៃការលក់នេះគឺបញ្ចូលជាមួយចំនួននៃការលក់ម៉ូដែល E-Transit Series។ ។ លើសពីនេះទៀត ការជាវកម្មវិធី Ford Pro Intelligence បានកើនឡើងប្រហែល 33% ចាប់តាំងពីឆ្នាំមុនមក។ Ford E-Transit មានដំណើរការលក់ល្អខ្លាំងនៅឆមាសទី 1 ឆ្នាំនេះ ដោយការលក់កើនជាងទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយការលក់រថយន្តអគ្គិសនីនេះ បានកើនឡើង 96%  នៅក្នុងការលក់ប្រចាំត្រីមាសទីពីរ។

ងាកមករថយន្តប្រភេទ SUV របស់ Ford វិញ ក៏បានបំបែកកំណត់ត្រាលក់ក្នុងឆមាសទីមួយដែរដោយការលក់បានកើនឡើង 3% ជាមួយចំនួនលក់បានសរុប 406,467 គ្រឿង។ ក្នុងនោះម៉ូដែល Ford Explorer ដែលជាប្រភេទរថយន្ត SUV កៅអីបីជួរបានលក់ដាច់បំផុតនៅទីផ្សារអាមេរិកដោយលក់បានសរុបចំនួន 104,803 គ្រឿង។ ម៉ូដែល Ford Escape និង Expedition ក៏ការលក់មានការកើនឡើងផងដែរ ។ ចំនែក Ford Lincoln ក៏ការលក់កើនឡើងគួរឲ្យកត់សំគាល់ដែរជាមួយម៉ូដែលថ្មី Nautilus SUV ដែលការលក់បានកើនឡើង 19%។ ការលក់រថយន្តសរុបរបស់ Ford មានការកើនឡើង 1% ធៀបការលក់ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ត្រីមាសទីពីរឆ្នាំនេះ ខណៈការលក់រថយន្តប្រភេទ Pickup Truck មានការកើនឡើងប្រមាណ 5% បើធៀបនឹងឆ្នាំមុន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន