Denza គឺជាម៉ាករថយន្តប្រណិតរបស់ក្រុមហ៊ុន BYD ត្រូវបានគេនិយាយថា ត្រៀមបញ្ចេញរថយន្តប្រភេទ Sedan ប្រណិតកម្រិតអភិជនស៊េរីថ្មីម៉ូដែល Denza Z9GT។ រថយន្តប្រណិតស៊េរីថ្មីរបស់ Danza ត្រូវបានគេដឹងផងដែរថា ត្រៀមបង្ហាញវត្តមានផ្លូវការនៅចុងឆ្នាំ 2024 នេះ។ Denza Z9GT គឺជានឹងក្លាយជារថយន្តដែលមានភាពប្រណិតបំផុតដែលមានរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប មានផាសុខភាពក្នុងការបើកបរ និងសមត្ថភាពដ៏អស្ចារ្យ។
នៅពេលការបង្ហាញវត្តមានផ្លូវការណ៍មកដល់ គឺមានការបែកធ្លាយទម្លាយចេញពីការរៀបចំតុបតែងនៅផ្នែកកាប៊ីនខាងក្នុងរបស់ Denza Z9GT។ បើតាមរូបភាពដែលបានបែកធ្លាយមកនេះ គឺបានបង្ហាញថា នៅកាប៊ីនរបស់ Z9GT គឺមានដំឡើងជាមួយអេក្រង់ចំនួន 3 ក្នុងនោះមានអេក្រង់បង្ហាញព័ត៌មាន Instrument LCD Panel, អេក្រង់កម្សាន្តទំហំធំនៅកណ្តាល និងអេក្រង់ខាងមុខកៅអីអ្នករួមដំណើរ ដែលនឹងផ្តល់នូវបទពិសោធន៍ថ្មីនៃប្រព័ន្ធ Digital កាន់តែអស្ចារ្យ។
លោក Zhao Changjiang អ្នកចាក់ការទូទៅរបស់ Denza បានបញ្ជាក់ថា Dezan Z9GT គឺជាប្រភេទរថយន្តថ្នាក់ប្រណិតខ្លាំងបំផុតមួយ។ រថយន្ត Sedan ប្រណិតនេះមានប្រវែងប្រមាណ 5,180mm/ ទទឹង 1,990mm/ កម្ពស់ 1,500mm/1,480mm និងគម្លាតរវាងកង់មុខក្រោយប្រវែងប្រមាណ 3,125mm។ ទំហំនេះ គឺធ្វើឲ្យ Z9GT ក្លាយជារងថយន្ត Sedan ដែលមានទំហំទូលាយបំផុត។
Dezan Z9GT ប្រើប្រាស់បច្ចេកវិទ្យា e3 Technology របស់ BYD ដែលក្នុងនោះរួមមានប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដែលមានកំលាំង 230kW, 240kw និង 240kW ដែលសរុបថាមពលបញ្ចូលគ្នា គឺអាចផលិតកំលាំងបានដល់ 1,000 សេះ ដែលអនុញ្ញាតិឲ្យ Z9GT អាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចំនាយពេលតិចជាង 3 វិនាទី។
បើតាមការធ្វើតេស្តសាកល្បងបែប moose test នៅលើ Dezan Z9GT គឺរត់ល្បឿនបាន 85 គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតពីតម្លៃ និងគុណសម្បត្តិផ្សេងៗទៀតរបស់ Dezan Z9GT មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែ គេគ្រាន់តែសន្មត់ថា រថយន្តប្រណិតនេះ គឺនឹងមានតម្លៃប្រគូតប្រជែងខ្ពស់នៅលើទីផ្សាររថយន្តប្រភេទ Sedan ដូចគ្នា។ ហើយការចេញលក់រថយន្តប្រណិតកម្រិតថ្នាក់អភិជនរបស់ BYD មួយនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចុងឆ្នាំ 2024 នេះ៕