no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Yangwang U7 រថយន្តអគ្គិសនីស៊េរីថ្មី មានតាំងនៅ Showroom ក្នុងប្រទេសចិន នៅមុនថ្ងៃប្រកាស

រថយន្តស៊េរីថ្មីម៉ូដែល Yangwang U7 របស់ BYD គឺជារថយន្តអគ្គិសនីប្រភេទ flagship Sedan ដែលតម្លៃខ្ទង់លានយ៉ាន់ ឬប្រហែល $137,500។ រថយន្តអគ្គិសនីស៊េរីថ្មីប្រណិតរបស់ BYD មួយនេះមានទម្ងន់ប្រមាណ 3,095 គីឡូក្រាម ដែលអនុញ្ញាតិឲ្យជាន់ល្បឿន Top Speed បានដល់ 270km/h និងអាចជាន់សន្ទុះល្បឿនវ៉ាត់កុងទ័រពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.9 វិនាទី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Yangwang U7 ផលិតឡើងដោយប្រើប្រាស់ទម្រង់គ្រោងឆ្អឹងប្រភេទ e4 Platform ដូចគ្នានឹងម៉ូដែល Supercar Yangwang U9 ដែរ។ រថយន្តនេះប្រើប្រាស់នូវប្រព័ន្ធ Suspension ថ្មី DiSus-Z suspension system ដែលជាប្រព័ន្ធដំណើរការដ៏ល្អប្រសើរជាង hydraulic shock absorbers។ រថយន្តស៊េរីថ្មីនេះមានការឌីស្សាញរូបរាងខាងក្រៅប្រហាក់ប្រហែលគ្នានឹងម៉ូដែល Yangwang U9 Supercar ដែរ ដោយក្នុងនោះរួមមានចង្កៀងខាងមុខត្រូវបានរចនាជា C-Shaped headlight cluster ជាមួយអំពូលភ្លើងប្រភេទ LED។

Yangwang U7 មានប្រវែងបណ្តោយ 5,265mm /ទទឹង 1,998mm / កម្ពស់់ 1,517mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ នៅផ្នែកកាប៊ីនខាងក្នុងត្រូវបានរចនាឡើងបែបស្ទាយ T-shaped wrap-around cockpit design ជាមួយនឹងការដំឡើងជាមួយនឹងប្រព័ន្ធអេក្រង់បង្ហាញព័ត៌មាន Fully-digital instrument cluster, អេក្រង់កម្សាន្តនៅកណ្តាលមានទំហំធំ ជាមួយអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរខាងមុខផងដែរ។

ផ្នែកដំបូលត្រូវបានរចនាឡើងបែប panoramic sunroof ជាមួយការបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅខាងលើ windshield និងផ្នែកចំហៀងបានបំពាក់កញ្ចក់មើលក្រោយប្រភេទ electronic rearview mirror។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ដែលម៉ូទ័រនីមួយៗអាចផលិតកំលាំងបានដល់ 326 សេះ ហើយបើសរុបកំលាំងម៉ូទ័រទាំងបួននបញ្ចូលគ្នា គឺអាចធ្វើបានដល់ 1,306 សេះ។ 

សម្រាប់កញ្ចប់អាគុយវិញ គឺប្រើប្រាស់ប្រភេទ Blade battery ដែលមានទំហំ 135.5kWh ដែលមានសមត្ថភាពកាន់ថាមពលបើកបរបានដល់ 800 គីឡូម៉ែត្រនៅពេលសាកភ្លើងមួយពេញម្តង។ ចំពោះប្រព័ន្ធជំនួយការបើកបរប្រកបដោយសុវត្ថិភាពវិញ BYD Yangwang U7 បានបំពាក់នូវប្រព័ន្ធ TianShen intelligent driving solution ដែលប្រព័ន្ធនេះបានរួមបញ្ចូលប្រព័ន្ធចាប់សញ្ញាឆ្លាតវៃ LiDAR Sensor ចំនួន 3 គ្រាប់, millimeter-wavelength radars Sensor ចំនួន 5 គ្រាប់, និងប្រព័ន្ធកាមេរ៉ាចំនួន 13 គ្រាប់ គាំទ្រដោយប្រព័ន្ធ computing system ជាមួយ 08 TOPS power។ បន្ថែមពីនេះវាក៏មានភ្ជាប់នៅប្រព័ន្ធ urban/highway NOA (Navigation on Autopilot) និង automatic parking ដែលផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់ការបើកបរ។

 

ជាមួយប្រព័ន្ធបើកបរដោយកង់ទាំងបួន ឬ Four-wheel-drive គឺអនុញ្ញាតិឲ្យ Yangwang U7 អាចបើកបង្វិលខ្លួនបានក្នុងរង្វង់អង្គត់ផ្ទិតប្រមាណត្រឹម 4.85 ម៉ែត្រ បើធៀបនឹងម៉ូដែល BYD Seagull អាចធ្វើបាន 4.95 ម៉ែត្រ។ Yangwang U7 បំពាក់នូវប្រព័ន្ធដំណើរការដ៏ខ្លាំងក្លា បច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ និងមុខងារលំដាប់ប្រណិតខ្លាំងបំផុត គឺនឹងធ្វើឲ្យរថយន្តអគ្គិសនីស៊េរីថ្មីមួយក្លាយជារថយន្តអគ្គិសនី Flagship Sedan មួយសម្រាប់ទីផ្សារប្រទេសចិន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍