no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន BYD កំពុងដាក់សំពាធខ្លាំងលើក្រុមហ៊ុន Tesla នៅក្នុងទីផ្សារលក់រថយន្តអគ្គិសនីបច្ចុប្បន្ន

ក្នុងពេលបច្ចុប្បន្នទីផ្សាររថយន្តអគ្គិសនីកំពុងមានការកើនសន្ទុះប្រគូតប្រជែងគ្នាខ្លាំង។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តបែបប្រពៃណី ឬផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុងជាច្រើនបាននឹងកំពុងធ្វើការកែប្រែសង្វាក់ផលិតរបស់ពួកគេមកកាន់ការផលិតរថយន្តអគ្គិសនីជាបណ្តើរៗផងដែរ។ ហើយបើនិយាយពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធដែលកំពុងឈានមុខគេនៅលើពិភពលោក គឺជាក្រុមហ៊ុនអាមេរិក Tesla របស់មហាសេដ្ឋីផុតលេខ Elon Musk ប៉ុន្តែ បើនិយាយពីភាពរីកចម្រើនខ្លាំងក្នុងការលក់រថយន្តអគ្គិសនីបច្ចុប្បន្ន គឺជា BYD របស់ប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយពីគម្លាតចំនួននៃការលក់រថយន្តអគ្គិសនីរវាង Tesla និង BYD គឺមានគម្លាតគ្នាតិចតួចប៉ុណ្ណោះ ដោយក្នុងត្រីមាសទី 2 ឆ្នាំ 2024 កន្លងទៅការលក់រថយន្តអគ្គិសនីរបស់ BYD បានកើនឡើងដល់ 21% គិតជាចំនួនរថយន្តអគ្គិសនីដែលបានលក់ចេញមានចំនួន 426,039 គ្រឿង។ ដែលតួរលេខនេះ គឺមានចំនួនតិចជាងការលក់រថយន្តរបស់ Tesla ប្រមាណតែ 17,917 គ្រឿងតែប៉ុណ្ណោះ ដោយនៅត្រីមាសដូចគ្នាឆ្នាំនេះ Tesla បានលក់រថយន្តអគ្គិសនីបានចំនួន 443,956 គ្រឿង។ តួរលេខកើនឡើងនៃការលក់រថយន្តអគ្គិសនីរបស់ BYD ដោយសារក្រុមហ៊ុនបានផលិតរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃ ខុសពីក្រុមហ៊ុន Tesla ដែលផលិតរថយន្តអគ្គិសនីដែលមានតម្លៃថ្លៃដូចជាម៉ូដែល Tesla Cybertruck ជាដើម។

 

ទោះបីជា ការលក់រថយន្តរបស់ BYD មានការកើនឡើង និងលក់បានចំនួនច្រើនជាង Tesla ក៏ដោយចុះ ប៉ុន្តែ វាមិនធ្វើឲ្យមានផលប៉ះពាល់ដល់ប្រាក់ចំណូល និងចំណេញរបស់ Tesla នោះឡើយ។ បើតាមរបាយការណ៍លក់ក្នុងខែមិថុនា ឆ្នាំ 2024 នេះ ការលក់រថយន្តអគ្គិសនីរបស់ Tesla នៅទីផ្សារប្រទេសចិនបានធ្លាក់ចុះ 24.2% ធៀបនឹងរយះពេលដូចគ្នាពីឆ្នាំមុន ដោយធ្លាក់ចំនួននៃការលក់មកនៅត្រឹម 71,007 គ្រឿង ដែលនេះជាការធ្លាក់ចុះប្រចាំឆ្នាំទី 3 ជាប់ៗគ្នា។

 

ក្រុមហ៊ុន Tesla ផលិតរថយន្តដែលមានតម្លៃខ្ពស់ជាចម្បងដូចជា ម៉ូដែល Cybertruck ជាដើមនោះ ខណៈ BYD ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យជាងរបស់ Tesla។ ទោះបីជាប៉ះពាល់ដល់ការលក់ក៏ដោយ Tesla រក្សាបាននូវអត្ថប្រយោជន៍នៃការរកប្រាក់ចំណេញដ៏រឹងមាំ។

នៅក្នុងខែមិថុនា ការលក់រថយន្ត EV របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនបានធ្លាក់ចុះ 24.2% ពីឆ្នាំមុនមកត្រឹម 71,007 គ្រឿង ដែលនេះជាការធ្លាក់ចុះប្រចាំឆ្នាំទីបីជាប់ៗគ្នា។ បើតាមការបង្ហើបពីមេរបស់ Tesla លោក Elon Musk គឺក្រុមហ៊ុនលោកកំពុងមានគម្រោងក្នុងការផលិតរថយន្តអគ្គិសនីស៊េរីថ្មីដែលមានតម្លៃសមរម្យជាងម៉ូដែលបច្ចុប្បន្ន ប៉ុន្តែ មិនទាន់ច្បាស់ថារថយន្ត Tesla ដែលមានតម្លៃសមរម្យនឹងមានវត្តមាននៅលើទីផ្សារពេលណានោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន