no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S25 Ultra នឹងមានការឌីស្សាញស៊ុមជុំវិញខុសពីមុន

បន្ទាប់ពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip6 និង Z Fold6 រួចរាល់នោះ នៅពេលនេះ អ្នកតាមដានព័ត៌មានបានងាកមកចាប់ផ្តើមផ្តោតទៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series វិញម្តង។ បើតាមការទម្លាយព័ត៌មានថ្មីរបស់ប្រភពជឿជាក់បានមួយរូប គឺបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនិង នឹងមានការឌីស្សាញស៊ុមជុំវិញទៅលើម៉ូដែល Ultra មានភាពខុសប្លែកពីជំនាន់មុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបែកធ្លាយកន្លងមក គឺធ្លាប់បានលើកឡើងពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S25 Series នេះរួចហើយ ដោយថែមទាំងបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Galaxy S25 Ultra នឹងមានការឌីស្សាញតួរខ្លួនមានស៊ុមជុំវិញខុសពីមុន និងងាយស្រួលកាន់ជាងជំនាន់មុនថែមទៀតផង។ ប្រភពដដែលនេះបានបន្តថា ស៊ុមជុំវិញថ្មីនេះ គឺនឹងមានរាងមូលជាងមុន ហើយនិងគែមអេក្រង់ស្តើងជាងមុន ខណៈដែលទទឹងស្មាតហ្វូននេះរក្សានៅទំហំដដែល។ 

សូមជំរាបថា កាលពីខែមិថុនាកន្លងទៅនេះ ក៏ធ្លាប់មានការលើកឡើងនូវព័ត៌មានពីការផ្លាស់ប្តូរការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ ដោយនៅក្នុងនោះមានការលើកឡើងថា ការផ្លាស់ប្តូរនេះ គឺផ្តល់អោយអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការកាន់ជាប់ដៃ ដោយមិនធ្វើមអោយឈឺដៃដូចរាងជ្រុងដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន S24 Ultra។ ការផ្លាស់ប្តូររូបរាងនេះ ក៏នឹងធ្វើអោយអេក្រង់ស្មាតហ្វូនថ្មីនេះមានទំហំធំជាងមុន។ យ៉ាងហោចណាស់ក៏មានទំហំ 6.8-អ៊ីងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម