no-alternative title
no-alternative title

ការលក់ស្មាតហ្វូន Huawei នៅលើទីផ្សារប្រទេសចិន បានហក់ឡើង 44.5% នៅត្រីមាសទី 2 ឆ្នាំ 2024

យោងតាមការចេញផ្សាយព័ត៌មានថ្មីរបស់ HuaweiCentral បានបង្ហាញចេញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅលើទីផ្សារប្រទេសចិនបានបន្តកើនឡើង សម្រាប់ត្រីមាសទី 2 ឆ្នាំ 2024 នេះ បន្ទាប់ពីការប្រកាសចេញស្មាតហ្វូន Pura 70 series ដែលជាស្មាតហ្វូនម៉ូដែលប្រណិតនៅលើទីផ្សារ ដែលមានការអាប់ដែតទៅលើមុខងារកាមេរ៉ា និងការឌីស្សាញរូបរាងថ្មី ហើយនិងមានមុខងារ AI ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមរបាយការណ៌របស់ Counterpoint បានបង្ហាញថា ការលក់ស្មាតហ្វូនជំនាន់ថ្មីនៅត្រីមាសទី 2 ឆ្នាំ 2024 បានបង្ហាញថា ទីផ្សារស្មាតហ្វូននៅលើទីផ្សារប្រទេសចិន មានការកើនឡើង 6% សម្រាប់ត្រីមាសទី 2 នេះ។ នៅក្នុងរបាយការណ៌ខាងលើនេះ មានការបង្ហាញចេញនូវក្រុមហ៊ុនធំៗចំនួន 6 ដែលរាប់ទាំង Vivo, Apple និង Huawei ដែលឈរនៅលើកំពូលតារាងខាងលើនេះ និងមានការលក់កើនឡើង។

 

Huawei បានគ្រប់គ្រងចំណែលទីផ្សារស្មាតហ្វូនប្រទេសចិនចំនួន 15.4% ដោយឈរនៅលេខរៀងទី 3។ បើទោះបីជាមិនទាន់មានលទ្ធផលល្អដូចប៉ុន្មានឆ្នាំក៏ដោយ តែក្រុមហ៊ុន Huawei ធ្វើបានល្អខ្លាំងហើយបើទោះបីជាស្ថិតក្រោមទណ្ឌកម្មពីអាមេរិកក៏ដោយ។ ទិន្នន័យខាងលើនេះ បានបញ្ជាក់បន្ថែមទៀត ការលក់ស្មាតហ្វូន Huawei បានហក់ឡើង 44.5% នៅលើត្រីមាសទី 2 ឆ្នាំ 2024 បន្ទាប់ពីការបង្ហាញខ្លួន Pura 70 series និង Nova 12 series។ 

សូមជំរាបថា Pura 70 បានបង្ហាញខ្លួនកាលពីខែមេសា ដែលមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ប្រៀបធៀបជាមួយនិងស្មាតហ្វូន Huawei P Series ដែលចេញលក់កន្លងមក។ ស្មាតហ្វូននេះ ក៏មានការតម្លើងនូវបច្ចេកវិទ្យា AI ហើយនិងមានប្រព័ន្ធ Satellite communication ផងដែរ។ ចំណែកឯ Nova 12 series គឺជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីនេះវិញ ក៏ជាម៉ូដែលថ្មី ដែលអាប់ដែរតខ្លាំងជាងមុនដូចគ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន
CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

ដោយ ប៉េងលីន