ស្ងាត់ៗក្រុមហ៊ុនផលិតស្មាតហ្វូន Tecno បានធ្វើការបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Tecno Camon 30 Series របស់ខ្លួន។ ជាមួយគ្នានេះស្មាតហ្វូនម៉ូដែល Tecno Camon 30S Pro ក៏ត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញនៅលើគេហទំព័រផ្លូវការណ៍របស់ខ្លួនផងដែរ។ Tecno Camon 30 Series គឺមានសមាកជិកដូចជា Camon 30, Camon 30 Premier និង Camon 30 Pro។ សម្រាប់ Camon 30S Pro ដែលក្រុមហ៊ុនទើបតែបានបង្ហាញមកថ្មីៗនេះ គឺមានបំពាក់នូវគុណសម្បត្តិគាប់ប្រសើរជាច្រើនសម្រាប់ការប្រើប្រាស់។
ស្មាតហ្វូនជំនាន់ថ្មី Tecno Camon 30S Pro គឺមានបំពាក់នូវអេក្រង់កោងទំហំ 6.78-inch Curved AMOLED Display ដែលគាំទ្រកម្រិតបង្ហាញ Full-HD+ ជាមួយល្បឿន refresh rate 120Hz និងកម្រិតពន្លឺខ្ពស់ដល់ 1,300nit peak brightness។ ហើយជាពិសេសអេក្រង់របស់ Camon 30S Pro ក៏គាំទ្រនូវបច្ចេកវិទ្យា aqua touch technology ដែលអាចចុចបញ្ញាបានទោះបីជាដៃសើមក៏ដោយ។
ស្មាតហ្វូនជំនាន់ថ្មីនេះ មានការឌីស្សាញរូបរាងឡើងបែបស្តើងស្លីមជាមួយផ្ទៃខ្នងក្រោយបានបំពាក់នូវប្រព័ន្ធកញ្ចប់កាមេរ៉ាកងរង្វង់ធំដែលមានបង្កប់លែនកាមេរ៉ាបីគ្រាប់ និងអំពូល LED Flash មួយគ្រាប់។ Camon 30S Pro មានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាចំនួនពីរគ្រាប់ Dual Stereo Speaker ជាមួយការគាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos ថែមទៀតផង។
Tecno Camon 30S Pro ប្រើប្រាស់សែនស័រកាមេរ៉ាមេទំហំ 50MP មាន OIS ជា Sony IMX896 1/1.56-inch និង Depth Sensor ទំហំ 2MP ចំនែកសែនស័រមួយគ្រាប់ទៀតគឺមិនបានបញ្ជាក់នោះទេ។ ចំនែកកាមេរ៉ាមុខវិញ គឺមានទំហំធំដល់ 50MP គាំទ្រមុខងារ autofocus eye-tracking។
ប្រព័ន្ធកាមេរ៉ារបស់ Camon 30S Pro មានភ្ជាប់មកជាមួយមុខងារប្រើប្រាស់ថ្មីៗទំនើបៗយ៉ាងសម្បូរបែបដូចជាមុខងារ AIGC portrait mode និង AI eraser ជាដើម។ ពាក់ព័ន្ធទៅនឹងម៉ាស៊ីនរបស់ Camon 30S Pro វិញ ត្រូវបានក្រុមហ៊ុនបង្ហាញថា គឺប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី MediaTek Helio G100 ខ្នាត 6nm ដែលឈីបជំនាន់ថ្មីនេះ មិនទាន់ត្រូវបាន MediaTek ប្រកាសចេញផ្លូវការណ៍នៅឡើយទេ។
សម្រាប់រ៉េមវិញ Camon 30S Pro នឹងមានទំហំ 8GB ជាមួយមុខងារ Virtual RAM អាចពង្រីកបន្ថែមបានទំហំ 8GB រួមនឹងអង្គផ្ទុកទិន្នន័យទំហំ 256GB។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានបំពាក់ថ្មទំហំធំដល់ 5,000mAh ជាមួយការគាំទ្រកំលាំងសាកភ្លើង 45W Wired Fast Charging ហើយក៏អាចសាកថ្មដោយមិនប្រើខ្សែចម្លង Wireless Charging បានផងដែរ។
ជាមួយគ្នានេះ Tecno Camon 30S Pro ក៏មានមុខងារ IR Blaster សម្រាប់ភ្ជាប់បញ្ជាគ្រឿងបរិក្ខាអេឡិចត្រូនិចបានផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានជម្រើសពណ៌ដូចជា ប្រផេះ Interstellar Grey, ទឹកមាស Pearl Gold, និងបៃតង Shim Silver Green ខណៈតម្លៃមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ៕