Huawei Nova Flip ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែសីហាខាងមុខនេះ ហើយ។ នៅពេលនេះ មុនការប្រកាសជាផ្លូវការនោះ មានរូបភាពជាច្រើនរបស់ស្មាតហ្វូននេះ ត្រូវបានគេមើលឃើញថា បានបែកធ្លាយនៅលើអនឡាញហើយ ដោយរូបភាពខាងលើនេះ គឺបានបង្ហាញអំពីទម្រង់ដ៏ស្រស់ស្អាតរបស់ស្មាតហ្វូនបត់បាននេះហើយ។ ស្មាតហ្វូនអេក្រង់បានជំនាន់ថ្មីនេះ គឹមានការបង្ហាញជាមួយនឹងពណ៌ថ្មីនោះគឺ ‘Zero White’។
បើមើលទៅលើអ្នកលេងអ៊ីនធឺណិតមួយរូបមានឈ្មោះ “ChinChin” ក៏បានចែករំលែកនូវរូបភាពថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បាន Huawei Nova Flip នេះ នៅលើបណ្តាញសង្គម Social Media Platform ផងដែរ។ រូបភាពថ្មីដែលបានចែកចាយខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនអេក្រង់បាននេះ គឺមានរូបភាពយ៉ាងស្រស់ស្អាតបំផុត។
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បាននេះ គឹមាន Lens Rings ចំនួន 2 និងកញ្ចក់ខាងក្រៅការ៉េថែមទៀតផង។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះគឺធំជាងស្មាតហ្វូន Pocket 2។ នៅលើ Lens នេះ ក៏មានអមដំណើរដោយភ្លើង LED Flash ផងដែរ។
ស្មាតហ្វូនអេក្រង់បត់បាន Nova Flip នេះ ក៏មានការឌីស្សានូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើ Side-Mounted Fingerprint Sensor នៅលើ Power Button ហើយនៅលើជ្រុងមួយទៀត គឺមានប៊ូតុង Volume Rockers ផងដែរ។ រូបភាពដែលបានទម្លាយចេញពី ChinChin ក៏មានការបង្ហាញនូវកាមេរ៉ា Rings ចំនួន 2 អេក្រង់ខាងក្រៅធំ កញ្ចក់ខាងក្រៅរលោង និងភាពទាក់ទាញមែនទែន។ អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតនោះគឺ @NoviceEvaluation ក៏បានបង្ហាញរូបភាពជាច្រើនរបស់ស្មាតហ្វូនអេក្រង់បត់បាន Nova Flip foldable នៅលើ Weibo ផងដែរ។ សម្រាប់ពណ៌ទាំង 4 របស់ស្មាតហ្វូនអេក្រង់បានថ្មីនេះ គឺមានភាពទាក់ទាញបំផុត។
ក្រឡេកមកមើលផ្នែកខាងមុខរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានអេក្រង់រាបស្មើឌីស្សាញជាមួយនឹងគែម bezels ស្តើងហើយនិងមានរន្ធ Single Punch-Hole។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានកម្រិតភាពច្បាស់ 480x480pixels resolution (2.1-អ៊ីង screen) ខណៈដែលអេក្រង់គោល គឺមានកម្រិតភាពច្បាស់ 2690x1136 pixels resolution។ ស្មាតហ្វូនអេក្រង់បត់បាន Nova Flip ថ្មីនេះ ក៏មានតម្លើងមកស្រាប់ជាមួយនឹង HarmonyOS 4.2 version ផងដែរ។ ស្មាតហ្វូនអេក្រង់បានថ្មីនេះ ក៏មានមុខងារថ្មីហៅថា Call-Emoji ផងដែរ។ ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ គឺធ្វើឡើងនៅថ្ងៃទី 5 ខែសីហានេះ នៅវេលាម៉ោង 19:00 នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធ នាពេលខាងមុខនេះ៕