កាលពីថ្ងៃម្សិលមិញនេះក្រុមហ៊ុន realme បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលមានពីរម៉ូដែល គឺ realme 13 Pro និង realme 13 Pro+។ ស្មាតហ្វូនជំនាន់ថ្មីនេះបានបំពាក់នូវប្រព័ន្ធកាមេរ៉ា Hyperimage+ ដែលដំណើរការនូវបច្ចេកវិទ្យា AI photography architecture ដែលបានច្របាច់ញ្ចូលគ្នាជាមួយនឹងលែនកាមេរ៉ាកម្រិតខ្ពស់ជាមួយដំណោះស្រាយប្រព័ន្ធ on-device AI image algorithms និង cloud-based AI image editing feature ដែលមានដូចជាមុខងារ Smart removal, Group Photo Enhancement និង Audio zoom។
realme 13 Pro+ បំពាក់នូវសែនស័រកាមេរ៉ាគោលទំហំ 50MP ជាសែនស័រ Sony LYT-701 នៅលើលែនទំហំ 24mm រួមនឹងTelephoto Lens កម្រិត 3x optical-zoom ទំហំ 50MP-73mm focal length ជាសែនស័រ Sony LYT-600 ខ្នាត 1/2-inch។ ទាំងសែនស័រគោល និង Telephoto មានមុខងារទប់លំនឹង OIS ដូចគ្នា និងលែនទីបីខ្នាត 16mm ជា Ultrawide Sensor ទំហំ 8MP។ ចំនែកម៉ូដែល realme 13 Pro វិញ បានបំពាក់នូវសែនស័រទាបជាង Pro+ បន្តិច ដោយក្នុងនោះសម្រាប់កាមេរ៉ាគោលប្រើប្រាស់សែនស័រ Sony LYT-600 ទំហំ 50MP រួមនឹងលែន Ultrawide ដែលមានទំហំ 8MP។
សម្រាប់ការឌីស្សាញផ្ទៃខ្នងខាងក្រោយរបស់ realme 13 Pro Series វិញ ត្រូវបានក្រុមហ៊ុនធ្វើការទាញយកលក្ខណៈសម្បត្តិរចនាចេញពីគំនូ French painter Claude Monet ជាមួយនិង brushstrokes frosted glass ដែលមានភាពស្រស់ស្អាតទាក់ទាញខ្លាំង។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីររបស់ realme បានបំពាក់នូវកញ្ចក់អេក្រង់ទំហំ 6.7-inch AMOLED Display កម្រិតបង្ហាញ Full-HD+ ល្បឿន 120Hz ដូចគ្នា និងមានស្រោបការពារកកិតឆ្កូតដោយកញ្ចក់ Corning Gorilla Glass 7i។ សម្រាប់បន្ទះឈីបវិញ realme 13 Pro និង 13 Pro+ បានប្រើប្រាស់នូវឈីប Qualcomm Snapdragon 7s Gen 2 ដូចគ្នាផងដែរ។
realme បានបញ្ជាក់ថា realme 13 Pro Series គឺជាស្រឡាយស្មាតហ្វូនលេខដំបូងគេដែលមានជម្រើសទំហំផ្ទុកទិន្នន័យធំដល់ 512GB។ ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានបំពាក់នូវប្រព័ន្ធការពារទឹក និងធូលីកម្រិត IP65 ផងដែរ។ realme 13 Pro និង 13 Pro+ មានថ្មទំហំ 5,200mAh ប៉ុន្តែ គ្រាន់តែម៉ូដែល 13 Pro មានការគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W SuperVOOC Wired Charging ចំនែកម៉ូដែល 13 Pro+ គាំទ្រកំលាំងសាកភ្លើងដល់ 80W។ realme 13 Pro Series មានជម្រើសពណ៌ទឹកមាស ស្វាយ និងបៃតង។
សម្រាប់តម្លៃវិញ ម៉ូដែល realme 13 Pro មានតម្លៃចាប់ពីខ្ទង់ $320 សម្រាប់ជម្រើសរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB, ម៉ូដែលរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB មានតម្លៃខ្ទង់ $346 និងម៉ូដែលរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB មានតម្លៃខ្ទង់ $382។ ដោយឡែកសម្រាប់តម្លៃម៉ូដែល realme 13 Pro+ គឺចាប់ពីខ្ទង់ $394 សម្រាប់ម៉ូដែលរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB, តម្លៃ $418 សម្រាប់ម៉ូដែលរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB និងតម្លៃខ្ទង់ $441 សម្រាប់ម៉ូដែលរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ ចំពោះម៉ូដែល realme 13 Pro ត្រូវបានកុ្រមហ៊ុនបើកទទួលការបញ្ជាទិញចាប់ពីថ្ងៃនេះទៅតាមរយះគេហទំព័រ realme.com និង Flipkart ហើយការចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសឥណ្ឌា គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី 6 ក្នុងខែសីហាខាងមុខនេះ។ ហើយសម្រាប់ទីផ្សារសកលវិញ គឺនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕