នៅពេលនេះ Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតនៅលើពិភពលោក ត្រូវបានគេមើលឃើញថា បានធ្លាក់មកលេខរៀងទ 3 នៅលើទីផ្សារប្រទេសឥណ្ឌា ប៉ុន្តែក្រុមហ៊ុននេះក៏នៅតែបន្តគ្រប់គ្រងទៅលើចំណូលនៃការលក់ស្មាតហ្វូនរបស់ខ្លួនដដែលនៅត្រីមាសទី 2 នេះ។ បើតាមប្រភពខាងលើនេះបាននិយាយថា ក្រុមហ៊ុននេះ នៅតែបន្តធ្វើបានល្អទៅលើការលក់ស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់។
យោងតាមរបាយការណ៌ចុងក្រោយដែលចេញផ្សាយដោយស្ថាប័នស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញថា នៅពេលនេះ ក្រុមហ៊ុន Samsung បានធ្លាក់មកនៅលើលេខរៀងទី 3 ហើយនៅលើទីផ្សារប្រទេសឥណ្ឌា ដោយបានគ្រប់គ្រងទីផ្សារនេះ បានចំនួន 25% ដោយឈរពីក្រោយក្រុមហ៊ុន Apple និង Vivo។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនSamsung ត្រូវបានគេរាយការណ៌ថា មានការផ្តោតខ្លាំងទៅលើតម្លៃស្មាតហ្វូនជាជាងទៅលើការលក់បានច្រើន។
របាយការណ៌ដដែលនេះបនតថា ទីផ្សារស្មាតហ្វូនថា្នក់ប្រណិតនៅក្នុងប្រទេសឥណណ្ឌា មានការកើនឡើងដល់ទៅ 99% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ សម្រាប់តម្លៃស្មាតហ្វូន ultra-premium នៅលើទីផ្សារឥណ្ឌា គឺមានតម្លៃចាប់ពី INR 45,000 (~$537) ហើយខណៈពេលនេះ Galaxy Z Fold 6 ត្រូវបានគេបញ្ជាក់ថា គឺកំពុងតែនាំមុខគេ។
ជាមួយនិងការនាំចេញស្មាតហ្វូនមកកាន់ទីផ្សារប្រទេសឥណ្ឌានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ មានការនាំចេញកើនឡើង 18.1% នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ ដោយឈនៅលើលេខរៀងទី 3 ខណៈក្រុមហ៊ុន Xiaomi ឈរនៅលើលេខរៀងទី 1 ជាមួយនិងការនាំចេញកើនឡើងបាន 18.9% និងក្រុមហ៊ុន Vivo ឈរលេខរៀងទី 2 ជាមួយនិងតួរលេខនាំចេញកើនឡើងបាន 18.8%។
ក្រុមហ៊ុន realme ឈរនៅលើលេខ 4 នាំចេញកើនឡើងបានចំនួន 12.5%។ ចំពោះក្រុមហ៊ុន OPPO វិញ គឺបានឈរនៅលើលេខ 5 ជាមួយនិងការនាំចេញកើនឡើងបាន 11.4%។ សម្រាប់ Apple គឺបានធ្លាក់ចេញពីតារាង TOP 5 នៅលើទីផ្សារឥណ្ឌាហើយ ប៉ុន្តែក្រុមហ៊ុននេះបានចំណូលច្រើនជាងគេនៅត្រីមាសនេះ។