no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី Xpeng Mona M03 មានការកក់មុនជាង 3 ម៉ឺនគ្រឿង ត្រឹម 48 ម៉ោងប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Xpeng បានប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Crossover ស៊េរីថ្មីម៉ូដែល Mona M03 កាលពីថ្ងៃទី 27 ខែសីហាថ្មីៗនេះ។ ហើយនៅថ្ងៃនេះ នៅក្នុងពិធីព័រណ៌ Chengdu Auto Show ក្រុមហ៊ុនបានប្រកាសថា ខ្លួនបានទទួលការកក់មុនសម្រាប់ Mona M03 បានចំនួនជាង 3 ម៉ឺនគ្រឿងរួចហើយ បន្ទាប់ពីការប្រកាសចេញបានរយះពេល 48 ម៉ោង។ លោក He Xiaopeng ដែលជាស្ថាបនិក និងជាអគ្គនាយក និងជានាយប្រតិបត្តិក្រុមហ៊ុន Xpeng បានធ្វើការប្រគល់រថយន្ត Mona M03 ម៉ូដែលដំបូងទៅកាន់ដៃម្ចាស់រថយន្តនេះដំបូងគេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xpeng Mona M03 មានតម្លៃខ្ទង់ $16,900។ ដោយឡែកសម្រាប់ម៉ូដែលផ្សេងមួយទៀត គឺ Mona M03 Max ដែលបំពាក់នូវបច្ចេកវិទ្យា Advanced Urban Driving system អាចនឹងបង្ហាញវត្តមាននៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ 2025។ Mona M03 មានប្រវែងបណ្តោយ 4,780mm/ ទទឹង 1,896mm និងកម្ពស់ 1,445mm ជាមួយការឌីស្សាញបែប Aerodynamic ដែលជួយកាត់បន្ថយទំងន់របស់រថយន្ត។

រថយន្តនេះមានបំពាក់អេក្រង់ទំហំ 15.6-inch គាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងគាំទ្រមុខងារបង្ហាញរូបភាពកម្រិត 360 ដឺក្រេ 360-degree panoramic imaging និងផែនទីបែប 3D map rendering ថែមទៀតផង។ Xpeng Mona M03 មានជម្រើសប្រើម៉ូទ័រអគ្គិសនីពីរកំលាំងផ្សេងគ្នា គឺកំលាំង 140kW និង 160kW ជាមួយជម្រើសកញ្ចប់អាគុយទំហំ 51.8kWh ឬ 62.2kWh។ រថយន្ត Crossover នេះ មានទំងន់សរុប 1,739kg។

ក្រុមហ៊ុន Xpeng បានដាក់គោលដៅក្នុងការលក់ Mona M03 ឲ្យបានចំនួន 10,000 គ្រឿងក្នុងមួយខែ។ សូមបញ្ជាក់ថាប្រាក់ចំណូលរបស់ក្រុមហ៊ុន Xpeng មានការកើនឡើងប្រមាណ 14% នៅត្រីមាសទីពីរក្នុងឆ្នាំ 2024 ដោយបានឈានមុខក្រុមហ៊ុមប្រកូតប្រជែងរបស់ខ្លួនដូចជា Nio ជាដើម។ ទោះជាយ៉ាងណាសម្រាប់ការលក់របស់ Xpeng ចាប់ពីខែមករា ដល់ខែកក្តដា ឆ្នាំ 2024 គឺមានចំនួនត្រឹមតែ 63,000 គ្រឿងប៉ុណ្ណោះ ដែលជាចំនួនតិចជាងការរំពឹងទុករបស់ក្រុមហ៊ុន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

ដោយ ប៉េងលីន
   ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ដោយ ប៉េងលីន
Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន