ថ្មីៗនេះនៅក្នុងព្រឹត្តិការណ៌ Chengdu Auto Show 2024 ក្រុមហ៊ុន BYD បានប្រកាសចេញនូរថយន្តអគ្គិសនីជំនាន់ថ្មីម៉ូដែល Seal 06GT ដែលជាម៉ូដែលមួយ នឹងមានដាក់លក់នៅលើទីផ្សារប្រទេសចិននៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ យោងតាមការបញ្ជាក់នៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន BYD បានដាក់អោយមានការ pre-sale ទៅលើរថយន្តថ្មីនេះហើយ ដោយមានតម្លៃចាប់ពី 150,000 យ៉ន់ ទៅ 200,000 យ៉ន់ ប្រហាក់ប្រហែល21,150 ដុល្លារទៅ 28,200 ដុល្លាUSD។
ជាមួយនិងការឌីស្សាញរូបរាងបែប Ocean-M concept នៅលផរថយន្តអគ្គិសនីថ្មីនេះ គឺមានការបំពាក់នូវមុខងារថ្មថ្មី sporty performance និង advanced technology ជាដើម។ ប្រភពខាងលើនេះ បានបញ្ជាក់បន្ថែមថា រថយន្ត BYD Seal 06GT នេះ នឹងមានការប្រកាសដាក់លក់នៅលើទីផ្សារសកលនៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។
Seal 06GT ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើប្រព័ន្ធ BYD’s e-platform 3.0 Evo ដែលមានការឌីស្សាញយ៉ាងប្រណិត និងមានភាពស៊ីវីល័យខ្លាំងមែនទែ។ រថយន្តនេះ មានប្រវែង 4630mm និងមានទទឺទំហំ 1880mm ហើយនិងមានកំពស់ 1490mm ខណៈដែលគម្លាតកង់មុខក្រោយ គឺមានប្រវែង 2820mm។ សម្រាប់ការឌីស្សាញខាងក្រៅក៏មានការចិតគែមស្អាត ហើយបើមើលទៅលើផ្នែកខាងក្រោយ គឺមានការឌីស្សាញបែបស្ព័រទាក់ទាញខ្លាំងមែនទែន។
ត្រឡប់មកផ្នែកខាងក្នុងវិញ នៅលើរថយន្ត Seal 06GT គឺមានការឌីស្សាញបែបទាន់សម័យ ដោយមានការតម្លើងនូវបច្ចេកវិទ្យាទំនើបៗ និងមានពីរពណ៌គឺ ពណ៌ស និងខៀវ។ និយាយពីអេក្រង់វិញ គឺមាន 3 ដោយមួយទំហំ 15.6 អ៊ីង ស្ថិតនៅចំកណ្តាលនៃកៅអីទាំងពីរ និងអេក្រង់មួយទៀត គឺមានទំហំ 10.25-អ៊ីងនៅចំមុខអ្នកបើកបរ ខណៈដែលអេក្រង់ចុងក្រោយទំហំ 12-អ៊ីង ជា head-up display។
រថយន្តនេះអាចចាត់ទុកថា ជាម៉ូដែលថ្មី ដែលមានការភ្ជាប់នូវបច្ចេកវិទ្យាខ្ពស់ ដោយនៅលើនេះ គឺមានការតម្លើងប្រព័ន្ធសាកថ្ម wireless charging និង DiLink 100 intelligent cockpit system ដែលជួយទប់សម្លេងរំខានពីខាងក្រៅ និងប្រព័ន្ធគ្រប់គ្រង 3D vehicle management ថែមទៀតផង។
Seal 06GT បង្ហាញវត្តមានជាមួយនិង 2 ជម្រើស រួមមានដូចជា ម៉ូទ័រមួយ និងម៉ូទ័រភ្លោះ។ សម្រាប់ម៉ូទ័រ 1 គឹមានកម្លាំង 160kW និងកម្រិតរមួល 310Nm ឬ 165kW កម្រិតរមួល 330 Nm ខណៈដែកម៉ូទ័រភ្លោះគឺមានខាងមុខកម្លាំង 110kW និងខាងក្រោយកម្លាំង 200kW អាចបង្កើតល្បឿនពី 0-100km/h ប្រើពេលត្រឹមតែ 4.9 វិនាទីប៉ុណ្ណោះ។ រថយន្តនេះបំពាក់នូវអាគុយកម្លាំង 59.52 kWh ឬ 72.96 kWh អាចរត់បានចម្ងាយ 505km, 605km និង 550km នៅលើស្តង់ដារ CLTC។