Samsung Galaxy S24 Series គឺជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Samsung ដែលនឹងមានវត្តមានោលើទីផ្សារនៅដើមឆ្នាំ 2024 ខាងមុខនេះហើយ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា លេចចេញនូវគំរូពិតរបស់ស្មាតហ្វូន Samsung Galaxy S24 Series តាមរយៈ Dummy ចំនួន 3 ដែលមានការបង្ហាញចេញនូវការឌីស្សាញរូបរាងរបស់់ Galaxy S24, Galaxy S24+, and Galaxy S24 Ultra ពេញលេញតែម្តង។
រូបភាព dummy របស់ស្មាតហ្វូនថ្មីៗទាំងនេះ គឺមានការចែកចាយដោយអ្នកទម្លាយមួយរូបដែលមានឈ្មោះថា Sonny Dickinson ដោយបានធ្វើការបង្ហោះនៅលើបណ្តាញ X។ ទាក់ទងនឹងការលេចចេញនូវរូបភាពថ្មីនេះ គេនៅមិនទាន់ហ៊ានសន្និដ្ឋានថា រូបភាពខាងលើនេះ គឹជារូប official dummy របស់ស្មាតហ្វូន Galaxy S24 Series នៅឡើយទេ។ ប៉ុន្តែបើមើលទៅលើរូបភាពនេះ គឺមានការបង្ហាញនូវការឌីស្សាញច្បាស់ៗរបស់ Galaxy S24, Galaxy S24+និង Galaxy S24 Ultra។ សម្រាប់ Galaxy S24 និង S24+ មើលទៅដូចជារក្សានូវខ្នងក្រោយ និងងគែមរាបស្មើរ ខណៈដែលម៉ូដែល Ultra ក៏នៅតែបន្តរចនារូបរាងបែប boxy design ដដែល។
និយាយពីការឌីស្សាញស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នៅពេលនេះ អាចនិយាយបានថា គឺដូចគ្នាទៅនឹងការឌីស្សាញរបស់ស្មាតហ្វូនជំនាន់មុន Galaxy S23 lineup អញ្ចឹងដែរ សម្រាប់ភាពខុសគ្នា អាចនឹងមាមបន្តិចបន្តួចប៉ុណ្ណោះ។ កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើន និយាយថា ក្រុមហ៊ុនអាចនឹងមានការបន្ថែមពណ៌ទៅលើ Galaxy S24 lineup ផងដែរ ដោយស្មាតហ្វូននេះ អាចនឹងច្រើនពណ៌ ដូចជា Black, Purple និង Gold color។ ប៉ុន្តែសម្រាប់ dummy ពេលនេះ មានតែពណ៌សប៉ុណ្ណោះ។
សូមជំរាបថា ខាងលើនេះ គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ សម្រាប់ព័ត៌មានជាក់លាក់របស់ស្មាតហ្វូនថ្មីៗទាំងនេះ នៅមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយពីក្រុមហ៊ុននេះនៅឡើយទេ។ ទាក់ទងនឹងព័ត៌មាននេះ បានបញ្ជាក់ថា Galaxy S24+ អាចនឹងមានការពង្រឹងបន្ថែមទៅលើអេក្រង់ និងទំហំរ៉េមធំជាងមុន ហើយក៏នឹងមានការជួយជុំរុញពីបច្ចេកវិទ្យា AI ដែលនឹងមាននៅលើស្មាតហ្វូននេះ ដើម្បីធ្វើការបងកប្រែនៅក្នុងពេលតែមួយផងដែរ។