យោងតាមដំណឹងចុងក្រោយនេះ បានបញ្ជាក់អោយដឹងថា Nubia នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Red Magic ដែលជាGaming Smartphones របស់ខ្លួននៅថ្ងៃទី 23 ខែវិច្ឆិកានេះហើយ។ នៅសល់ប៉ុន្មានថ្ងៃដល់ពេលវេលាសម្ពោធនោះ នៅពេលនេះ ស្មាតហ្វូន Nubia Red Magic 9 Pro ថ្មីនេះ ត្រូវបានគេប្រទះឃើញបង្ហាញវត្តមាននៅលើបញ្ជី AnTuTu benchmark listing ហើយជាមួយនិងការបញ្ចេញនូវលក្ខណៈសម្បត្តិមួយចំនួនផងដែរ។
នៅលើបញ្ជី AnTuTu benchmark listing បានបញ្ជាក់ថា ស្មាតហ្វូន Red Magic 9 Pro នឹងការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ដែលដំណើរការនៅលើបច្ចេកវិទ្យា 4nm របស់ TSMC ។ បើតាមលទ្ធផលនៃការធ្វើតេស្តនៅលើ benchmark ទៅលើ Red Magic 9 Pro គឺបានបង្ហាញថា ហ្គេមមីងស្មាតហ្វូននេះ ទទួលបាននូវពិន្ទុ 2,290,773 ដោយការតេស្ត CPU ទទួលបាន 516,397 និង 904,492 ទៅលើ GPU ខណៈដែល 457,734 ទៅលើការតេស្តទៅលើ Memory ហើយនិង 412,150 សម្រាប់ការតេស្ត UXអ។
បន្ថែមពីនេះក៏មាការបង្ហាញថា Red Magic 9 Pro គឺនឹងមានការបំពាក់នូវររ៉មទំហំ 24GB LPDDR5 RAM និងអង្គចងចាំទំហំ 1TB UFS 4.0។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការនៅលើ Android 14។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានចែករំលែកនូវរូបភាពដែលបង្ហាញពីសមត្ថភាពលេងហ្គេមនៅលើ Red Magic 9 Pro ផងដែរ ទាក់ទងនឹងការលេងហ្គេម Genshin Impact និង Honkai Impact: Star Rail ផងដែរ។