Nova 12 Series ដែលជាស្មាតហ្វូនម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា អាចនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 5G តាមរយៈនៃការប្រើប្រាស់នូវបន្ទះឈីប Kirin SoC ដែលមានការអភិវឌ្ឍន៌ផ្ទាល់ខ្លួន។ ប៉ុន្តែសម្រាប់ Nova 12 ត្រូវបានគេរំពឹងថា គឺមាការប្រើប្រាស់នៅបន្ទះឈីប Kirin 8 Series ប៉ុណ្ណោះ ខណៈដែលម៉ូដែល Nova 12 Pro គឺនឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Kirin 9 Series។
មកដល់ពេលនេះ បើទោះបីជាមានការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុន Huawei នៅតែអាចបន្តនូវការប្រកាសចេញស្មាតហ្វូនរបស់ខ្លួនជាបន្តបន្ទាប់ដដែល។ យោងតាមប្រភពនៅក្នុងឧស្សាហកម្មនេះបានបញ្ជាក់ថា ស្មាតហ្វូន Nova 12 អាចនឹងមានការប្រើប្រាស់នូវមុខងារថ្មីផ្តាច់មុខ ដែលនៅលើបន្ទះឈីបស្មាតហ្វូនថ្នាក់ប្រណិត Snapdragon 8 Gen 3 មិនធ្លាប់មាននោះទេ។ មានការបញ្ជាក់ថា បន្ទះឈីប Kirin នឹងប្រើប្រាស់បច្ចេកវិទ្យាដាច់ដោយឡែក ដូចគ្នាជាមួយនិងអ្វីដែលយើងមើលឃើញនៅលើ Google Tensor អញ្ចឹងដែរ។ បច្ចេកវិទ្យាផ្តាច់មុខមួយក្នុងចំណោមបច្ចេកវិទ្យាជាច្រើននោះ គឺមុខងារ satellite connectivity។
ក្រៅពីបន្ទះឈីប SoC នៅលើ Nova 12 series ក៏មានកាមេរ៉ាមុខទំហំ 60-Megapixel wide-angle selfie និងកាមេរ៉ាក្រោយទំហំ 50-Megapixel គ្រាប់ទីពីរទំហំ 12-Megapixel ultrawide និងមានមុខងារ macro ហើយនិងគ្រាប់ទីបីទំហំ 50-Megapixel telephoto។ ស្មាតហ្វូននេះ បំពាក់នូវថ្មទំហំ 4800mAh និងគាំទ្រនូវកម្លាំងសាក 66W fast charging។
ក្រឡេកមកមើលស្មាតហ្វូនដែលបន្ទះឈីប Kirin 9 series ម៉ូដែល Nova 12 Pro គឺនឹងមានថ្មទំហំ 4900mAh គាំទ្រកម្លាំងសាកល្បឿនលឿន 88W charging support។ Nova 12 series ទំនងជានឹងបង្ហាញវត្តមាននៅខែធ្នូចុងឆ្នាំនេះ។ អ្វីដែលគេមើលឃើញថា ជារឿងសំខាន់នោះ គឺបន្ទះឈីបថ្មីនេះ អាចនឹងមានបញ្ហាទៅលើផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់ការផលិតស្មាតហ្វូនថ្មីនេះ។