Samsung ចុះបញ្ជីឈ្មោះសម្រាប់ Galaxy Z Flip 6 និង Galaxy Z Flip 7 រួចរាល់ហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានចេញមកបញ្ជាក់ពីវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Flip ចំនួន 2 បន្ថែមទៀតហើយសម្រាប់ឆ្នាំក្រោយ។ សូមជំរាបថា កាលពីខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនម៉ូដែល Galaxy Z Fold 5 និង Galaxy Z Flip 5 ប៉ុន្តែបើផ្អែកតាមការជូនដំណឹងខាងលើនេះ គឺបានបង្ហាញថា នៅឆ្នាំក្រោយនេះ ស្មាតហ្វូនម៉ូដែល Flip អចនឹងមាន 2 ម៉ូដែល គឺ Galaxy Z Flip 6 និង Galaxy Z Flip 7។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះបានបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានចុះបញ្ជីឈ្មោះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីដែលមានឈ្មោះថា Galaxy Z Flip 6 និង Galaxy Z Flip 7។ ព័ត៌មានថ្មីនេះ ត្រូវបានគេដឹងថា បានទទួលស្គាល់ពីស្ថាប័ន WIPO website រួចហើយ។ ផ្អែកតាមកាលវិភាគនៃការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នាពេលកន្លងមក យើងអាចសន្និដ្ឋានថា យើងនឹងអាចនឹងឃើញវត្តមានរបស់ស្មាតហ្វូន Galaxy Z Flip 6 នៅឆ្នាំក្រោយ 2024។ សម្រាប់ Galaxy Z Flip 7 ទំនហជានឹងមានវត្តមាននៅឆ្នាំបន្ទាប់។

សម្រាប់ពេលនេះ ក្រុមហ៊ុន Samsung Electronics គឺបានត្រឹមតែចុះឈ្មោះ trademarked និងឈ្មោះនៅលើស្មាតហ្វូនជំនាន់ថ្មីនៃ Z Flip series តែប៉ុណ្ណោះ។ សម្រាប់ការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នៅមិនទាន់មានការទម្លាយចេញមអោដឹងនៅឡើយទេ។ សម្រាប់ Galaxy Z Flip 6 ត្រូវបានុំគេទម្លាយថា នឹងមានការអាប់ដែតខ្លាំងទៅលើកាមេរ៉ា។ 

 

ព័ត៌មានពាណិជ្ជកម្ម