no-alternative title
no-alternative title
no-alternative title
no-alternative title

លក្ខណៈសម្បត្តិ និងតម្លៃ OPPO Reno 11 និង Reno 11 Pro ត្រូវបានទម្លាយចេញហើយ!

ក្រុមហ៊ុន OPPO ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Reno 11 series ជាមួយនឹងថេប្លេត Pad Air 2 នៅថ្ងៃទី 23 ខែវិច្ឆិកានេះនៅក្នុងប្រទេសចិន។ ថេប្លេត OPPO Pad Air 2 នេះគឺជា rebranded version របស់ថេប្លេត OnePlus Pad Go នៅក្នុងទីផ្សារសកល។ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយអំពីការបែកធ្លាយជាច្រើនអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO Reno 11 ។ ពេលនេះ លក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូន Reno 11 និង Reno 11 Pro ក៏ត្រូវបានទម្លាយនៅក្នុងបញ្ជីនៃ China Telecom មុនការប្រកាសជាផ្លូវការថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបញ្ជីរបស់ China Telecom នេះ ស្មាតហ្វូន OPPO Reno 11 នេះគឺមានអេក្រង់ទំហំ 6.7-inch AMOLED curved-edge display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ (1080 x 2412 pixels) resolution ជាមួយនឹង 120Hz refresh rate ។ ស្មាតហ្វូននេះមានបន្ទះឈីប Dimensity 8200 ហើយវាមានរ៉េមទំហំ 8GB និង 12GB ជាមួយនឹងម៉េមូរីទំហំ 256GB ឬ 512GB ។ 

ស្មាតហ្វូន OPPO Reno 11 មានថាមពលថ្មទំហំ 4,800mAh គាំទ្រជាមួយនូវកម្លាំងសាក 67W charging, កាមេរ៉ាខាងមុខទំហំ 32-Megapixel និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50-Megapixel ដែលនេះ អាចជា Sony LYT-600 ជាមួយនឹង OIS, 8-Megapixel Ultra-Wide និង 32-Megapixel Telephoto។ ស្មាតហ្វូន Reno 11 នេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 និង ColorOS 14 ហើយវាមានវិមាត្រ 162.36x73.98x7.62mm និងទម្ងន់ 184g។ 

បើនិយាយអំពីតម្លៃនោះ ស្មាតហ្វូន Reno 11 នេះមាន 3 ទំហំគឺ 8GB+256GB, 12GB+256GB និង 12GB+512GB ជាមួយនឹងតម្លៃ 2,799 យ៉ន់(~$390), 2,999 យ៉ន់ (~$420) និង 3,199 យ៉ន់ ($450)។ ស្មាតហ្វូននេះមានពណ៌ Obsidian Black, Moonlight White និង Fluorite Blue ។ 

បើមើលទៅលើស្មាតហ្វូន OPPO Reno 11 Pro នោះគឺមានអេក្រង់ទំហំ 6.74-អ៊ីង AMOLED មានគែមអេក្រង់កោង កម្រិត1.5K display (1240x2772 pixels) resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូន OPPO Reno 11 Pro ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Plus Gen 1 រ៉េម 12GB និងម៉េមូរីទំហំ 256GB ឬ 512GB។ ស្មាតហ្វូន Reno 11 Pro នេះ ប្រើប្រាស់នូវស្បែកមុខកម្មវិធី ColorOS 14 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 និងថាមពលថ្មទំហំ 4,700mAh ជាមួយនឹង 80W charging ។ 

ស្មាតហ្វូន OPPO Reno 11 Pro មានកាមេរ៉ាខាងមុខទំហំ 32-Megapixel និង 50-Megapixel (LYT-700 OIS)+8-Megapixel (ultra-wide)+32-Megapixel (telephoto)។ ស្មាតហ្វូន Reno 11 Pro នេះមានវិមាត្រ 161.73x73.34x8.26mm និងទម្ងន់ 190g។ បើនិយាយអំពីតម្លៃនោះ ស្មាតហ្វូន Reno 11 Pro នេះ មានទំហំ 12GB+256GB និង 12GB+512GB នៅក្នុងតម្លៃ 3,999 យ៉ន់ (~$550) និង 4,199 យ៉ន់(~$590)។ ស្មាតហ្វូននេះ មានពណ៌ Obsidian Black, Moonlight White និង Turquoise ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍