របាយការណ៌ថ្មីបញ្ជាក់ថា iPad mini ជំនាន់ថ្មី នឹងមានអេក្រង់ទំហំ 8.7-អ៊ីង OLED screen

យោងតាមព័ត៌មានដែលចេញផ្សាយថ្មីៗនេះ បានសសេរថា ក្រុមហ៊ុន Apple មានគម្រោងនឹងប្រកាសចេញនូវ MacBook និង iPad lineups ជាមួយនិងអេក្រង់ OLED screens នៅឆ្នាំក្រោយនេះហើយ។ នៅថ្ងៃនេះ មានរបាយការណ៌ថ្មីមួយ ដែលបានដកស្រង់ចេញពីសារព័ត៌មាន ETNews គឺបានបញ្ចេញនូវព័ត៌មានថ្មីៗជាច្រើនទាក់ទងជាមួយនិង iPad Mini ជំនាន់ថ្មី។ យោងតាមរបាយការណ៌ខាងលើនេះបន្តថា ក្រុមហ៊ុន Apple នឹងមានការប្រើប្រាស់នូវបច្ចេកិទ្យាអេក្រង់ single-stack LTPS OLED screens នៅលើ iPad mini ជំនាន់ទី 7 និង iPad Air សម្រាប់ឆ្នាំ 2026។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ក៏មានការទម្លាយថា iPad mini នឹងមានការបំពាក់នូវអេក្រង់ដែលមានទំហំធំដល់ទៅ 8.7-អ៊ីង ដែលធំជាងម៉ូដែលមុនមានអេក្រង់ទំហំ 8.3-អ៊ីង។ បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏បានធ្វើផ្លាស់ប្តូរអេក្រង់ទៅកាន់ OLED screens នៅលើ iPad line ម៉ូដែល iPad Pro 11 អ៊ីង និង 13 អ៊ីង” 2024 ផងដែរ។ ចំពោះ iPads Pro ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ LTPO ខណៈដែលម៉ូដែលmini និង Air អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ LTPS OLEDs។

 

ព័ត៌មានពាណិជ្ជកម្ម