យោងតាមការពាក្យចចាមអារ៉ាមថ្មីៗនេះ បានបង្ហាញថា នៅពេលនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើការនៅលើស្មាតវ៉ចថ្មីមួយទៀតហើយ ដែលម៉ូដែលថ្មីនេះ គឺគ្រោងនឹងធ្វើការបង្ហាញខ្លួន នៅក្នុងឆ្នាំ 2024 ខាងមុខនេះ។ បើតាមការបញ្ជាក់ចេញពីប្រភពនេះ បង្ហាញថា ស្មាតវ៉ច Galaxy Fit 3 ថ្មីនេះ អាចនឹងមានអេក្រង់ទំហំធំជាងជំនាន់មុន Galaxy Fit 2 ហើយ ស្មាតវ៉ច Samsung Galaxy Fit 3 ថ្មីនេះ ក៏នឹងមានប្រើប្រាស់ជាមួយនឹងខ្សែថ្មី ដែលមានជម្រើសច្រើនពណ៌ស្រស់ស្អាតថែមទៀត។
ស្មាតវ៉ច Samsung Galaxy Fit 3 គឺមានឌីស្សាញជាមួយអេក្រង់មានរាងជាចតុកោណកែងជាមួយនឹងគែម bezels ពិតជាស្តើងមែនទែន។ ដោយសារតែអេក្រង់របស់នាឡិកាថ្មីនេះ មានទំហំធំជាងមុននោះ ក៏មានការលើកឡើងថា នៅលើនាឡិកានេះ ក៏នឹងមានមុខនាឡិកាកាន់តែច្រើនជាងមុនផងដែរ ប្រៀបធៀបជាមួយមុខដែលប្រើនៅលើស្មាតវ៉ច Galaxy Fit 2។
នៅលើគែមខាងស្តាំនៃនាឡិកានេះ គឺមានប៊ូតុង tactile & microphone។ ប៊ូតុងនេះ នឹងត្រូវប្រើប្រាស់ជា on/off switch។ សម្រាប់ខ្សែ silicone straps នៅលើស្មាតវ៉ច Fit 3 នេះ គឺមានពណ៌ប្រផេះ មាស និងខ្មៅ។ នៅលើស្មាតវ៉ច Galaxy Fit 3 នេះ គឺមានការបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មីៗ និងមានមុខងារកាន់តែសំបូរបែបជាច្រើន ដែលនៅក្នុងនោះរួមមានដូចជា មុខងារវាស់ទៅលើសម្ពាធឈាម វាស់ទៅលើការគេង និងវាស់ចង្វាក់បេះដូងថែមទៀតផង។
សម្រាប់បន្ទះអេក្រង់របស់ស្មាតវ៉ចនេះ គឺមានទំហំ 1.1-អ៊ីង គាំទ្រដោយមុខងារ always-on AMOLED display ហើយនិងមានការភ្ជាប់ជាមួយនូវមុខងារ 5ATM water-resistant ការពារការជ្រាបទឹកទៀតផង។ ស្មាតវ៉ចនេះ ក៏អាចភ្ចាប់ជាមួយនឹង Galaxy App ដែលអនុញ្ញាតអោយអ្នកអាចធ្វើការកែប្រែទោលើមុខនាឡិកា ការកំណត់ទៅលើម៉ោងរោទិ៍ និងចូលទៅកាន់កម្មវិធី Find My Tracker ផងដែរ។ នៅលើស្មាតវ៉ចនេះ គឺមានការតម្លើងមកជាមួយនូវថាម ពលថ្ម ដែលមានទំហំ 200mAh ធំជាងមុនជំនាន់មុន 41mAh ហើយក៏នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 5W charging ថែមទៀតផង៕