
យោងតាមសេចក្តីរាយការណថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន Honor 400 និង 400 Pro នឹងបង្ហាញខ្លួននៅលើទីផ្សារសកលឆាប់ៗនេះហើយខណៈដែលពេលនេះស្មាតហ្វូននេះ ក៏ទើបតែទទួលបានការអនុម័តចេញពីវិញ្ញាបនបត្រ GCF ផងដែរ។ ស្មាតហ្វូនម៉ូដែល Pro ដែលបង្ហាញខ្លួននៅលើទិន្នន័យរបស់ TUV បានបញ្ជាក់ថា នឹងមានបង្ហាញខ្លួននៅលើទីផ្សារនានាក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។
គួរបញ្ជាក់ថា មួយរយៈនេះ ក្រុមហ៊ុន Honor បានបង្កើតនូវយុទ្ធសាស្រ្តដែលគួរអោយចាប់អារម្មណ៍ជាច្រើនក្នុងការប្រកាសស្មាតហ្វូនឌីជីថលរបស់ខ្លួននៅក្នុងទីផ្សារសកល។ បន្ទាប់ពីវត្តមានរបស់ស្មាតហ្វូន Honor 200 series រួចមក ក្រុមហ៊ុននេះក៏មានគម្រោងនឹងបញ្ចេញនូវស្មាតហ្វូន Honor 400 Series នៅក្នុងទីផ្សារសកលផងដែរ បន្ទាប់ពីស្មាតហ្វូននេះ ទទួលបានវិញ្ញាបនបត្រ GCF និង TUV រួចហើយនោះ។

គិតមកដល់ពេលនេះ ស្មាតហ្វូន Honor 400 Lite បានបង្ហាញខ្លួនជាសកលនៅក្នុងទីផ្សារសកលរួចហើយ ជាមួយនឹងលក្ខណៈសម្បត្តិ និងមុខងារជាច្រើន។ ឆាប់ៗនេះ ក្រុមហ៊ុននេះ ក៏អាចនឹងបង្ហាញស្មាតហ្វូនម៉ូដែលផ្សេងៗនៅក្នុងទីផ្សារសកលផងដែរ។ យោងតាមការបែកធ្លាយមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Honor 400 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ផងដែរ។

ស្មាតហ្វូននេះ អាចនឹងបំពាក់នូវកាមេរ៉ាថ្មីជាមួយនឹងមុខងារ AI ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ 2 ទំហំគឺ 6.5-អ៊ីង និង 6.7-អ៊ីង ហើយនឹងមានថាមពលថ្មធំក្នុងការប្រើប្រាស់ថែមទៀតផង។ យើងនឹងទទួលបានព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ បន្ថែមទៀតនាពេលខាងមុខឆាប់ៗនេះ៕





