កាលពីពេលមុននេះ ស្មាតហ្វូន Galaxy S25 Edge ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែឧសភាខាងមុខនេះហើយ។ តាមការបែកធ្លាយចេញពីអ្នកទម្លាយ Ice Universe ថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានការបង្ហាញខ្លួននៅចុងខែនេះ ហើយស្មាតហ្វូននេះ នឹងលក់តែនៅក្នុងប្រទេសចំនួន 2 ប៉ុណ្ណោះ គឺទីផ្សារប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។ តាមការបែកធ្លាយមុននេះ បានអោយដឹងថា ក្រុមហ៊ុននេះមិនមានព្រឹត្តិការណ៍សម្ពោធនោះទេ ដោយធ្វើការលក់ស្មាតហ្វូននេះនៅក្នុងប្រទេសទាំងពីរនេះតែម្តង។
ស្មាតហ្វូន Galaxy S25 Edge មិនមានការបំពាក់នូវកាមេរ៉ា Telephoto នោះទេ ប៉ុន្តែនឹងមានកាមេរ៉ាគោល និង ultrawide ហើយសម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹងមានទំហំតូចជាងមុន ខណៈពេលដែលថាមពលថ្មនេះ គឺជាប្រភេទ Li-ion។ ស្មាតហ្វូននេះ អាចនឹងមានកម្រាស់ប្រហែល 5.8mm និងគែមទីតាញ៉ូម ខណៈដែលមុននេះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវខ្នងខាងក្រោយពីសេរ៉ាមិច។
ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងបង្កើនទៅលើការលក់អោយបានច្រើនចេញពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានសម្រេចប្រើប្រាស់នូវយុទ្ធសាស្រ្តដូចគ្នា ជាមួយនឹងស្មាតហ្វូន Galaxy Z Fold SE ។ ខណៈដែលស្មាតហ្វូនបត់បាននេះ មិនទាន់បង្ហាញខ្លួននៅក្នុងទីផ្សារសកលទេនោះ សម្រាប់វត្តមានស្មាតហ្វូន Galaxy S25 Edge ក៏ប្រហែលជាមិនបង្ហាញខ្លួននៅក្នុងទីផ្សារសកលដូចគ្នា។ ស្មាតហ្វូន S25 Edge នឹងមានលក់នៅអ៊ឺរ៉ុប មានតម្លៃ €1,362 ទំហំ 256GB និងទំហំ 512GB មានតម្លៃ €1,488។
ស្មាតហ្វូន Galaxy S25 Edge ថ្មីនេះ អាចនឹងស្ថិតនៅចន្លោះស្មាតហ្វូន Galaxy S25+ និង Galaxy S25 Ultra ហើយនឹងបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើនទៀត ដែលមានប្រើប្រាស់រួចហើយនៅលើស្មាតហ្វូន Galaxy S25 នោះ។ ក្រុមហ៊ុន Samsung ទើបតែបញ្ចេញនូវមុខងារ Gemini Live-based real-time visual AI ដែលនឹងក្លាយជាមុខងារដ៏សំខាន់មួយនៅលើស្មាតហ្វូន Galaxy S25 Edge ផងដែរ៕