no-alternative title
no-alternative title

Motorola Razr 60 និង Razr 60 Ultra នឹងមានការបង្ហាញខ្លួននៅថ្ងៃ 24 ខែមេសានេះ

Razr 60 និង Razr 60 Ultra ដែលស្មាតហ្វូនស៊េរីថ្មីរបស់ Motorola គ្រោងនឹងធ្វើការដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកនាពេលខាងមុខជាមួយនិងឈ្មោះ Razr ហើយនិង Razr+ នោះ នៅពេលនេះ ត្រូវបានគេទម្លាយចេញនូវកាលបរិច្ឆេតនៃការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារហើយ។ ផ្អែកតាមការបង្ហោះនៅលើបណ្តាញសង្គម X ផ្លូវការណ៌របស់ក្រុមហ៊ុន Motorola បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងមានការសម្ពោធនៅថ្ងៃទី 24 ខែមេសាខាងមុខនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបែកធ្លាយខាងលើនេះ បានបង្ហាញថា Razr 60 Ultra នឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្នាក់ប្រណិត Snapdragon 8 Elite ខណៈដែលម៉ូដែលមួយទៀត Razr 60 នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 7400X ហើយស្មាតហ្វូនទាំងពីរនេះ ក៏ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានការប្រើប្រាស់នូវថាមពលថ្មទំហំ 4,500mAh ហើយនឹងមានរ៉េមទំហំ 18GB ដូចគ្នា ក្នុងនោះសម្រាប់ Razr 60 អង្គចចងចាំទំហំ 1TB ខណៈដែលម៉ូដែល Ultra នឹងមានទំហំ 2TB។

សូមជំរាបថា កន្លងមក មានពាក្យចចាមអារ៉ាមថា Razr 60 នឹងមានអេក្រង់ខាងក្រៅទំហំតូចជាងម៉ូដែល Ultra ផងដែរ។ សម្រាប់អេក្រង់ខាងក្នុងវិញ នៅលើស្មាតហ្វូនអេក្រង់ Ultra នឹងមានទំហំ 6.96 អ៊ីង និងអេក្រង់ខាងក្រៅអាចនឹងមានទំហំ 4 អ៊ីង។ នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាមានទំហំ 50MP ចំនួន 3 គ្រាប់ ខណៈដែលកាមេរ៉ាសែលមួយគ្រាប់ នៅលើអេក្រង់ខាងក្នុង។ 

 

ព័ត៌មានពាណិជ្ជកម្ម