no-alternative title
no-alternative title

នៅពេលនេះ iPhone 16 Series មានដាក់លក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ

បន្ទាប់ពីមានការដាក់បំរាមរយៈពេលជាង 5 ខែមក ទីបំផុតពេលនេះ iPhone 16 series មានដាក់លក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ ដោយស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ មានដូចជា iPhone 16, 16 Plus, 16 Pro, 16 Pro Max ហើយនិង iPhone 16e ដែលទើបនឹងមានការប្រកាសចេញនៅលើទីផ្សារនាពេលថ្មីៗនេះផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសនេះ អាចធ្វើការជាវនូវ iPhone 16 series នៅជិតខ្លួនដូចជា Digimap និង iBox ដែលជាដៃគូរផ្លូវការណ៌របស់ Apple ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ត្រូវបានរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ដាក់បំរាមមិនអោយលក់ស្មាតហ្វូន iPhone 16 Series ជំនាន់ថ្មីរបស់ខ្លួនអស់រយៈពេល 166 ថ្ងៃមកហើយ ដោយសារតែក្រុមហ៊ុននេះមិនបានបំពេញតាមការសន្យារបស់ខ្លួនលើការវិនិយោគ ហើយនិងបណ្តុះបណ្តាលនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុងក្នុងតំបន់អាស៊ានមួយនេះ។ នៅពេលនេះ ក្រុមហ៊ុន Apple បានបំពេញនូវកាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចសន្យានេះហើយ ដោយបានធ្វើការវិនិយោគនៅក្នុងប្រទេសនេះជាមួយនិងទំហំទឹកប្រាក់។

យោងតាមរបាយការណ៌ចុងក្រោយនេះ បានបង្ហាញថា ក្រុមហ៊ុន Apple បានធ្វើការវិនិយោគទឹកប្រាក់ចំនួន $300 លានដុល្លារ ដោយមានការបង្កើតរោចក្រផលិត Apple AirTag trackers នៅក្នុងប្រទេសនេះ រួមជាមួយនិងឧករណ៌ប្រើប្រាស់ជាមួយផលិតផល Apple មួយចំនួនទៀតផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅ Cupertino ក៏ត្រូវបានគេរាយការណ៌ថា នឹងមានការបន្ថែមនូវមជ្ឈមណ្ឌល សិក្សាស្រាវ និងអភិវឌ្ឍនៅទីនោះ សម្រាប់ជួយដល់និស្សិតរបស់ឥណ្ឌូនេស៊ីផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន