no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone អាចនឹងមានតម្លៃជាង 2 ពាន់ដុល្លារនៅទីផ្សាររដ្ឋអាមេរិក ដោយសារតែការតម្លើងពន្ធរបស់ Trump!

កាលពីសប្តាហ៌មុននេះ លោក Donald Trump ដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ទើបតែប្រកាសចេញអំពីការអនុវត្តពន្ធយ៉ាងច្រើនពាក់ពន្ធទៅនឹងទំនិញនាំចូលពីប្រទេសជាច្រើន ហើយថែមទាំងមានការដាក់ឱសានវាទនឹងចូលជាធរមានចាប់ពីថ្ងៃទី 9 ខែមេសាខាងមុខនេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ចេញពីក្រុមអ្នកវិភាគនានា បានព្យាករណ៌ថា កាតម្លើងនូវពន្ធថ្មីនេះ នឹងមានការជះឥទ្ធិពលខ្លាំងទៅលើក្រុមហ៊ុនធំៗជាច្រើននៅទូទាំងពិភពលោក ជាពិសេសទៅក្រុមហ៊ុន Apple ដោយសារតែក្រុមហ៊ុននេះ មានការផលិតតម្លើង iPhones នៅក្នុងប្រទេសចិន ហើយផលិតផលដែលនាំចូលពីចិនទៅកាន់អាមេរិកនេះគឺមានពន្ធដល់ទៅ 54% ។

 

ប្រភពដដែលនេះ បានបន្តថា តម្លៃ iPhone អាចនឹងមានការកើនឡើងដល់ទៅ 43% ដោយសារតែរឿងពន្ធនេះ នេះបើតាមក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Rosenblatt Securities។ ផ្អែកទៅលើការព្យាករណ៍នេះ ស្មាតហ្វូន iPhone 16 Pro Max ដែលមានទំហំ 1TB អាចនឹងមានការកើនឡើងពីតម្លៃ $1,599 ទៅជិត $2,300 នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុន Apple ពិតជាតម្លើងពន្ធ 43% មែននោះ។ បើមើលទៅលើស្មាតហ្វូន  iPhone 16e ដែលមានតម្លៃត្រឹមតែ $599 នឹងឡើងថ្លៃដល់ទៅ $850 ជាមួយនឹងការកើនឡើងពន្ធ 43% នោះ។ សម្រាប់ស្មាតហ្វូន  iPhone 16 Pro ទំហំ 256GB Storage អាចនឹងមានការកើនឡើងតម្លៃពី  $999 ទៅកាន់ $1,400។

ក្រុមហ៊ុន Appe ត្រូវគេរំពឹងថា នឹងមានតម្លើងថ្លៃដល់ទៅ 30% ជាមធម្យម ដើម្បីជាការឆ្លើយតបទៅនឹងពន្ធនេះ នេះបើតាមការបញ្ជាក់របស់លោក Neil Shah របស់ក្រុមហ៊ុន Counterpoint Research។ ក្រុមហ៊ុន Apple មិនទាន់ធ្វើការអធិប្បាយទៅលើរឿងពន្ធនេះទេ ដូចនេះវាមិនទាន់ច្បាស់នោះទេថាក្រុមហ៊ុននេះអាចនឹងបង្កើនទៅលើតម្លៃរបស់ស្មាតហ្វូននេះ។ គួរបញ្ជាក់ផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ពេលនេះ ក៏មានការធ្លាក់ចុះជិត 15% ផងដែរចាប់តាំងពីលោក Trump ប្រកាសគម្រោងផែនការយកពន្ធថ្មីនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍