no-alternative title
no-alternative title
no-alternative title
no-alternative title

ថាមពលថ្មនៅលើ Galaxy Z Fold7 និង Z Flip7 ត្រូវបានទម្លាយចេញនៅលើវិញ្ញាបនបត្រថ្មីមួយ

ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold7 និង Galaxy Z Flip7 នៅដើមខែកក្កដាខាងមុខនេះហើយ។ នៅមុនការបង្ហាញជាផ្លូវការណ៍របស់ស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះចូលមកដល់ មានវិញ្ញាបន បត្រមួយដែលមានប្រភពចេញពីប្រទេសដាណាម៉ាក ដែលមានឈ្មោះថា UL Demko គឺបានទម្លាយនូវទំហំថាមពលថ្មដែលនឹងមានបំពាក់នៅលើស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថាមពលថ្ម Galaxy Z Fold7 នេះ គឺមានការប្រើប្រាស់នូវថាមពលថ្មចំនួន 2 គ្រាប់ ដោយមួយគ្រាប់មានទំហំ 2,126mAh និងមួយគ្រាប់ទៀតមានទំហំ 2,146mAh ដែលថាមពលថ្មសរុបចូលគ្នារបស់ស្មាតហ្វូននេះ មានទំហំ 4,272mAh។ ថាមពលថ្មនេះ នឹងងមានការប្រើប្រាស់ផ្លូវការនៅលើទីផ្សារជាមួយទំហំ 4,400mAh។ ក្រឡេកមកមើលនៅលើស្មាតហ្វូន Flip7 នេះវិញ គឺមានទំហំ 1,189mAh និង 2,985 mAh សរុបគឺ 4,174mAh ប៉ុន្តែក្រុមហ៊ុននេះហៅទំហំថ្មនេះថា 4,300 mAh ។ ទំហំខាងលើនេះ គឺមានការកើនឡើង 300mAh ដែលកើនឡើងពីស្មាតហ្វូន Flip6។ 

សូមជំរាបថា មកដល់ពេកនេះ គេនៅមិនទាន់ច្បាស់នោះទេថា ហេតុអ្វីបានជាក្រុមហ៊ុន Samsung មិនព្រមបង្កើនទៅលើទំហំថាមពលថ្មរបស់ខ្លួនដោយសារតែទំហំ 4,400mAh ខណៈដែលទំហំនេះ គឺបានប្រើប្រាស់នៅលើស្មាតហ្វូន Fold 3 ចាប់តាំងពីឆ្នាំ 2021 មកម្ល៉េះ។

ប្រភពព៌ត៍មានខាងលើនេះ បានបន្តថា ក្រុមហ៊ុន Samsung ក៏ទំនងជាប្រហែលមិនចង់ធ្វើការផ្លាស់ប្តូរនោះទេ ទាំងស្មាតហ្វូន Fold7 និង Flip7។ ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង 25W wired charging តែប៉ុណ្នោះ ដោយមិនមានការផ្លាស់ប្តូរនោះទេ គឺចាប់តាំពីស្មាតហ្វូន Flip4 នៅក្នុងឆ្នាំ 2022 និង Galaxy Z Fold2 នៅក្នុងឆ្នាំ 2020 មក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍